មិនគួអោយជឿសោះ! ស្ងាត់ៗ លី ម៉ារីណា ប្រកាសជាសាធារណៈចែកផ្លូវជាមួយស្វាមី ក្រោមហេតុផលនេះ ធ្វេីអោយមហាជន ផ្ទុះការភ្ញាក់ផ្អើល

Spread the love

មហាជនអ្នកតាមដានបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង លី ម៉ារីណា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានប្រកាសជាសាធារណៈថាខ្លួន និង ស្វាមីឈ្មោះ សាត ចាន់ថន បានបញ្ចប់ឈ្មោះប្តីប្រពន្ធគ្នាហើយ។ក្នុងសារប្រកាសជាសាធារណៈ អមនឹងពាក្យសំណូមមួយចំនួន អ្នកនាង លី ម៉ារីណា បានរៀបរាប់ថា ៖ «នាងខ្ញុំ លី ម៉ារីណា សូមប្រកាសជាសាធារណៈថា នាងខ្ញុំ និង ស្វាមី ឈ្មោះ លោក សាត ចាន់ថន បានបញ្ចប់ទំនាក់ទំនងជាប្ដីប្រពន្ធដោយសារភាពមិនចុះសម្រុងនឹងគ្នាហើយ។ អ៊ីចឹងអ្វីៗគ្រប់យ៉ាង នាងខ្ញុំសូមបញ្ចប់ដោយសន្តិវិធី និង ទុកមុខរាប់អានគ្នា ហើយអ្វីដែលបានបញ្ចប់សូមឱ្យរក្សាតម្លៃទាំងសងខាង កុំបង្កហេតុផលក្នុងព័ត៌មានសង្គម ហើយកុំឱ្យបង្ហោះនូវអ្វីដែលឱ្យមានផលប៉ះពាល់ដល់សង្គមជាបន្តទៀត។ សូមអរគុណ»។

ស្របពេលនោះដែលមានមហាជនជាច្រេីនបានសម្ដែងអាណិតអាសូនឹងសោកស្ដាយយាងខ្លាំងដែលអ្នកទាំងពីបែកគ្នា បហាជនបានលេីកឡេីងថា”បងពិតជា សោកស្ដាយ ណាស់ អូន ? ព្រោះ ថា ចូលចិត្ត រូប ប្អូន ទាំង ពី រ របស់ មក? 😥😥បងជូនពរ ឲ្យ ប្អូន ទាំង ពី រ ថ្ងៃ ណា រ មួយ គ្រម គ្រួសារ របស់ ប្អូន និង វិលមកដូច ដេីមវិញ ណា៎ អូន 🙏💙❤️”ស្របពេលនេះដែលបានFBឈ្មោះ Raksa Bo បានខមមិនថា”ក្នុងនាមខ្ញុំជាទស្សនិកជនដែលតែងតែគាំទ្រទេពកោសល្យដ៏ប៉ិនប្រសព្វក្នុងវិស័យសិល្បះរបស់បងអស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះខ្ញុំសូមចូលរួមសោកស្តាយនូវដំណឹងដ៏ក្រៀមក្រំនេះ ហើយឯកភាពតាមសេចក្តីប្រកាសរបស់បងដែលរក្សានូវកិត្តយសនិងសេចក្តីថ្លៃថ្នូរបាន សក្តិសមជាបុគ្គលគំរូល្អដល់សង្គម។
សូមបងបន្តជំហររឹងមាំដើម្បីឲ្យបញ្ហាទុក្ខលំបាកទាំងឡាយបានកន្លងទៅតាមពេលវេលា តាមកម្មរបស់វា ដោយចិត្តមេត្តា ករុណារបស់បង🙏❤️❤️❤️”គួររំឭក ថាអ្នកនាង លី ម៉ារីណា បានរៀបការនឹងលោក សាត ចាន់ថន នៅឯក្រៅប្រទេសកាលពីអំឡុងឆ្នាំ ២០១២ និង បានមកកាត់ចំណងដៃនៅប្រទេសកម្ពុជា នៅឆ្នាំ ២០១៣។ មុននឹងលែងលះគ្នា អ្នកនាង និង អតីតស្វាមីក៏ទទួលបានចំណងដៃកូនប្រុសផងដែល។

About The Author

ព័ត៌មានផ្សេងៗ