ដំណើរស្វែងរក Nida Patcharawiraphong បានចាប់ផ្តើមម្តងទៀតបន្ទាប់ពីកប៉ាល់បានលិច ១០ម៉ោងក្រោយមកនៅតែរកមិនឃើញ

Spread the love

ក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមស្វែងរក នីដា’ Nida Patcharawiraphong ម្តងទៀត បន្ទាប់ពីបាត់ខ្លួនពីទូកនៅកណ្តាលទន្លេចៅប្រាយ៉ា ១០ម៉ោងក្រោយមកនៅតែរកមិនឃើញ។ និងបានប្រកាស់សូមឲ្យនាវាទាំងអស់បន្ថយល្បឿនដោយមានការប្រុងប្រយ័ត្ន។ពីករណីរបស់ Nida Patcharawiraphong ដែលជាតារាសម្តែងដ៏ល្បី បានធ្លាក់ពីទូកល្បឿនលឿននៅកណ្តាលទន្លេចៅប្រាយ៉ា ជិតស្ពានរ៉ាម៉ា៧ ដែលបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៤ កុម្ភៈ ។ នេះបើយោងតាមព័ត៌មានរួចមក។
ថ្មីៗនេះ នៅវេលាម៉ោង ៨:០០ ព្រឹក ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ នៅកំពង់ផែ Bibulsongkhram 1 ក្រុមអ្នកជួយសង្គ្រោះមុជទឹកបានចូលរួមស្វែងរកមានមន្ត្រីប្រហែល ២០ នាក់ បានចាប់ផ្តើមបេសកកម្មស្វែងរក Nida Patchararawiraphong ម្តងទៀតដោយបែងចែកក្រុមរួមគ្នាស្វែងរកទាំងផ្លូវទឹកនិងដីប្រហែល១០ម៉ោងក្រោយមកនៅតែរកមិនឃើញ។ហើយក៏បានស្នើសុំកិច្ចសហការពីកប៉ាល់ទាំងអស់ឱ្យបន្ថយល្បឿនដោយមានប្រុងប្រយ័ត្ន ព្រមទាំងសម្របសម្រួលកប៉ាល់របស់នាយកដ្ឋានកំពង់ផែដើម្បីជួយ។

About The Author

ព័ត៌មានផ្សេងៗ