រំភើបចិត្តជំនួស!!! មហាសេដ្ធី ជប៉ុន បរិច្ចាកលុយជួយដល់ អ៊ុយក្រែន ក្នុងការ ការពារប្រទេសចំនួនរហូតទៅដល់…..

Spread the love

រំភើបចិត្តជំនួស!!!មហាសេដ្ធីជប៉ុនបរិច្ចាកលុយជួយដល់អ៊ុយក្រែនក្នុងការការពារប្រទេសចំនួនរហូតទៅដល់មហាសេដ្ឋីជប៉ុនលោកHiroshiMikitaniបាននិយាយនៅថ្ងៃអាទិត្យទី២៧កុម្ភៈនេះថាលោកនឹងបរិច្ចាគលុយផ្ទាល់ខ្លួនចំនួន៨,៧លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែនដោយហៅការឈ្លានពានរបស់រុស្ស៊ីថាជា “បញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ”។
ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សRakutenរូបនេះបាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyyថាការបរិច្ចាគលុយចំនួន១ពាន់លានយ៉េន(៨,៧លានដុល្លារអាមេរិក)នឹងឆ្ពោះទៅរក“សកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាជនអ៊ុយក្រែនដែលរង-គ្រោះដោយអំពើហិ-ង្សា”។
លោកMikitaniបាននិយាយថាលោកធ្លាប់បានទៅលេងទីក្រុងKievក្នុងឆ្នាំ២០១៩ហើយបានជួបជាមួយលោកZelenskyyទៀតផង។លោកMikitaniបាននិយាយនៅក្នុងសំបុត្រនោះថា“ចិត្តរបស់ខ្ញុំគឺនៅជាមួយអ្នក និងប្រជាជនអ៊ុយក្រែន។ ខ្ញុំជឿថាការជាន់ឈ្លីសន្តិភាពនិងប្រជាធិបតេយ្យដោយកម្លាំងអយុត្តិធម៌ គឺជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ។ខ្ញុំសង្ឃឹមដោយស្មោះថារុស្ស៊ីនិងអ៊ុយក្រែនអាចដោះស្រាយបញ្ហានេះដោយសន្តិវិធីហើយប្រជាជនអ៊ុយក្រែនអាចមានសន្តិភាពម្តងទៀតបានឆាប់ៗតាមដែលអាចធ្វើទៅបាន”៕

About The Author

ព័ត៌មានផ្សេងៗ