ផឹកសីុស្រវឹងទៅរកអូនៗនៅម្តុំវត្តភ្នំនិយាយថ្លៃគ្នាហើយបែរជាឈ្លោះគ្នាផ្អើលពេញផ្លូវ ក្លាយជាហិង្សារ

Spread the love

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់តែម្តង ខណៈបុរសម្នាក់ បានឈ្លោះប្រកែកគ្នាជាមួយនឹងនារីវត្តភ្នំ រឿងទារលុយ១០ដុល្លារទាំងមិនទាន់បានអីៗតាមការព្រមព្រៀងតែខាងប្រុសមិនឲ្យក៏ផ្ទុះហិង្សារប្រតាយប្រតប់គ្នាផ្អើលពេញផ្លូវតែម្តង នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅចំណុចម្តុំវត្តភ្នំ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីបុរសខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានជិះម៉ូតូមករកនារីវត្តភ្នំដើម្បីចង់បំពេញបំណងសប្បាយមួយគ្រាមកដល់ក៏ជួបនឹងនារីវត្តភ្នំខាងលើនេះ ហើយបាននិយាយ តថ្លៃគ្នា ក្នុងតម្លៃពី ២០ដុល្លារ ទៅ២៥ដុល្លារ នារីវត្តភ្នំខាងលើក៏យល់ព្រម ឡើងជិះម៉ូតូទៅជាមួយគ្នា ។

បុរសខាងលើបន្តទៀតថាខ្លួនបានក៏បានជិះម៉ូតូឌុបនារីវត្តភ្នំនេះទៅឡើងឋានសួគ៌នៅម្តុំរង្វង់មូលគួចកាណុងតែពេលនោះស្រាប់តែនារីវត្តភ្នំនេះប្តូរចិត្តវិញព្រោះថាឆ្ងាយមិនទៅទេឲ្យខ្លួនដឹកយកមកកន្លែងនេះវិញស្រាប់តែពេលមកដល់នារីរូបនោះបែរជាទារលុយខ្លួន១០ដុល្លារ។បុរសខាងលើបន្តថាខ្លួនម៉េចនឹងឲ្យបើមិនទាន់បានអីផងទើបឈានដល់ការផ្ទុះហិង្សារប្រតាយប្រតប់គ្នាផ្អើលពេញផ្លូវតែម្តង ។បន្ទាប់ពីវាយគ្នារួច នារីខាងលើនេះ បានទារលុយខ្លួន ៥ពាន់រៀលក៏បាន ទែខ្លួនមិនចង់ឲ្យ អះអាងថា ខ្លួនជាអ្នកខាតបង់មិនបាន…ហើយឲ្យដឹកមកកន្លែងដើមវិញហើយនៅមកទារលុយទៀតចុងក្រោយខ្លួនក៏ឲ្យលុយ ១ម៉ឺនរៀល ទៅនារីវត្តភ្នំខាងលើ និងពាក្យសម្តីឌឺដងគ្នា រួមទាំងមានកាយវិការ ច្រង៉េងច្រង៉ាង ច្រឡោតតោតតូង តែម្តង ធ្វើឲ្យនារីវត្តភ្នំនោះទ្រាំមិនបានបានលុយហើយក៏ដើរមកទះក្បាលបុរសរូបនេះ ១ដៃ បញ្ចេញកំហឹងផងដែរ ។

ដោយទិដ្ឋភាពនៅទីតាំងកើតហេតុបុរសរូបនេះហាក់បីដូចជាមួរហ្មៅក្រពុលមុខដែលមិនបានឡើងឋានសួគ៌បានរករឿងអ្នកកាសែតជិះម៉ូតូមួលហ្គែរខ្លាំងបម្រុងបុកហើយរៀបនឹងចេញទៅនោះក៏បានមួលហ្គែម៉ូតូយ៉ាងលឿននិងលើកជើងរកធាក់អ្នកកាសែតនៅទីនោះទៀតផងដែរ ចុងក្រោយក៏ជិះម៉ូតូចេញទៅបាត់ ៕

About The Author

ព័ត៌មានផ្សេងៗ