ស្អាតណាស់! ឈុតរាត្រីសមោសរ យុវតី ទៀង បូរមី ត្រៀមស្លៀកដើរក្នុងវគ្គប្រកួតបឋម MTU នៅឯឌូបៃ ឃើញហើយមិនសរសើរមិនបាន

Spread the love

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ យុវតី ១៦ ឆ្នាំ ទៀង បូរមី ដែលជា MissTeenUniverseCambodia2021Top10នោះដែលបានជ្រើសរើសជាយុវតីដំបូងតំណាងឲ្យកម្ពុជា ចូលរួមការប្រកួតលើឆាកអន្តរជាតិ Miss Teen Universe ក្នុងឆ្នាំ ២០២២ នេះ ។ចំណែកឯកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២២កន្លងទៅនេះយុវតីទៀងបូរមីMissTeenUniverseCambodia2021Top10បានធ្វើដំណើរទៅប្រទេសឌូបៃដើម្បីតំណាងឲ្យកម្ពុជាក្នុងការចូលរួមការប្រកួត Miss Teen Universe 2022 ដែលជាកម្មវិធីប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២២។ហើយមកដល់ពេលនេះកម្មវិធីMissTeenUniverseបាននិងកំពុងដំណើរការនិងឃើញថាបេក្ខភាពយុវតីតំណាងឲ្យប្រទេសនីមួយៗកំពុងធ្វើការដើរទស្សនកិច្ចនិងធ្វើការហ្វឹកហាត់ត្រៀមសម្រាប់វគ្គប្រកួតបឋមនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២២ នេះ ។

ដោយឡែក កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក Miss Teen Universe Cambodia ក៏បានធ្វើការបង្ហាញរូបគំនូរឈុតរាត្រីសមោសរសម្រាប់ យុវតី ទៀងបូរមីត្រៀមស្លៀកដើរបង្ហាញលើឆាកប្រកួតអន្តរជាតិដ៏អស្ចារ្យនៅថ្ងៃស្អែកនេះហើយដែរ។ក្នុងឈុតនេះផងដែរកំពុងតែត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រវិស័យកញ្ញាឯកចាប់អារម្មណ៍និងសរសើរខ្លាំងជាមួយនឹងម៉ូតឈុតរចនាឡើងយ៉ាងស្រស់ស្អាតខ្លាំងពណ៌ក្រហមរំលេចអង្កាំពណ៌មាស និងក្រហម ដែលមានឈ្មោះថា «ពន្លឺសមោរាត្រីពេលព្រឹកព្រលឹម» ៕

About The Author

ព័ត៌មានផ្សេងៗ