ឃើញហើយចង់លង់ស្នេហ៍ មែន បុរសឯកអេស្បាញសមសួនណាស់ សម្រាប់តំណែង ឈ្នះគេ

Spread the love

អបអរសាទរ ដល់លោក Miguel Ángel Lucas មកពីប្រទេស អេស្ប៉ាញ Spain 🇪🇸 បាន ឈ្នះ ជ័យលាភី ជាបុរសឯកទី7 នៃ Mister Global 2021 ដែលធ្វេីឡេីង នៅ ប្រទេសថៃ។ បុរសមុខមាំរូបនេះពិតជា សមបានតួឯកនេះណាស់ ដែលមហាជនជាច្រើនសរសើរថា សង្ហានិងមានសមត្ថភាពពិតមែន។កម្មវិធី ដែលទាញការចាប់អារម្មណ៍ មួយដែរនោះ ក្រោមឈ្មោះថា Mister Global បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី១៥ មិនា ឆ្នាំ២០២២ មុននេះនៅក្នុងប្រទេសថៃ។ ការប្រកួតក៍ មានភាពស្វិតស្វាញណាស់ដែរ ដោយសារ តែបុរសឯកជាច្រើន សុទ្ឋតែសង្ហាៗ បានមកផ្តុំគ្នា បង្ហាញរូបរាង ភាពសង្ហា ចំណេះដឹង និងភាពឆ្លាតវៃអោយគេមើលឃើញ វាយតម្លៃ។ ក្នុងនោះ កម្ពុជាយើង ក៍បញ្ជូនប្រុសស្អាត ទៅចូលរួមដែរ គឺលោក សុវណ្ណ គិរីដា ហើយក៍ជះភាពសង្ហា លើឆាកមិនអន់ជាងគេដែរ។ បើទោះជាលោក មិនបានឈ្នះតំណែងអ្វីតែ អ្នកគាំទ្រនៅតែពេញចិត្ត ការលះបង់ដើម្បីមុខមាត់ប្រទេសជាតិ។
យើងរំពឹងថា ការប្រកួតលើកក្រោយៗទៀតនឹងមានឱកាស បានតំណែងណាមួយមិនខាន ហើយពេលនេះវិស័យប្រឡង រើសស្រីស្អាត និងប្រុសសង្ហា ក៍មានការគាំទ្រពីមហាជនច្រើនណាស់លើកការកោតសរសើរ។ ចំពោះបេក្ខភាពTop 5 មាន ប្រទេស អេស្ប៉ាញ កូរ៉េ វេណេហ្សូអេឡា មុិចសុីកូ និងវៀតណាម។ទាំងនេះ គឺជា កម្រង រូបភាពរបស់លោកដែល ពិត ជាស្រស់ សង្ហា សាកសម ជា មួយ ការ ឈ្នះតំណែងនៅឆ្នាំនេះ មែន៖

About The Author

ព័ត៌មានផ្សេងៗ