មើលសម្រស់ឈុតតំណាងជាតិកម្ពុជា ឈ្មោះ«អនុក្សត្រី បាយសីតេជៈ» ដែលថៃទើសទាល់មិនទំនង
ឈុតតំណាងជាតិ ឈ្មោះ«អនុក្សត្រី បាយសីតេជៈ» ដែលច្នៃដោយអ្នកច្នៃម៉ូដ លី ភត្ត្រារដ្ឋហ្វុង ត្រូវបានខាងប្រទេសថៃ អ្នកទើសមួយចំនួនយល់ថា មិនល្អ។ខ្លះមិនគាំទ្រ ដោយលេសមកវិញថា បណ្តាអ្នកគាំទ្រថៃ បាន បដិសេធ និង សំលៀកបំពាក់ ជាតិរបស់ MQC មួយនេះ ដោយគេបាន សរសេរថា :ប្រឆាំងនឹងការស្លៀកពាក់បែបនេះ ។វាពិតជាមិន ស័ក្តិសមទេ ដែលរបស់អស់ទាំងនេះ ជា របស់ដែល ប្រជាជន ឡាវ និង ថៃ គោរព បូជា ។ តើ អ្នក យក ធ្វេីឈុតមួយនេះឡេីងមកបាន ដោយ របៀប ណា? ដាក់ បាយសី លើ ជើង យករបស់ ខ្ពស់ ធ្វើដាក់នៅន្លែងទាប។
ភ្លាមៗ អ្នកច្នៃម៉ូដនេះ បានព្រលះទៅវិញ ដោយបង្ហាញ នូវហេតុផលច្បាស់ៗពន្យល់ដល់ភាគីថៃវិញថា « សុំបកស្រាយតែប៉ុន្នឹងមុនប្រកួត 💚😊⚜️តរនាង ជាតួរបាយសីពីដើមដល់ចុង គឺប្រៀបប្រដូចតួនាងជាបាយសីទាំងមូល ត្រង់ជើងគឺប្រៀបជាដើមចេករំព័ន្ធដោយក្បាច់បាយសី តែម្ដង ។ ត្រង់ពេលបាយសីធ្វើពិធីរួចបោះចោលដើរជាន់ពីលើវិញ ហេតុអីក៏រអៀសខ្លួនផង ទោះបោះចោលក៏នៅជាបាយសីគោរព រឺមួយបោះចោលហើយលែងមានន័យ អ្វីៗយើងជាអ្នកបង្កើត ដូច្នេះរាល់មតិរិះគន់ក្នុងន័យស្ថាបនាក្រុមយើងខ្ញុំទទួលយក តែសូមកុំជាន់ពន្លិច អរគុណសម្រាប់ការគាំទ្រឈុតមួយនេះ។អរគុណប្រជាជនថៃដែរឈឺក្បាលនៅមិនសុខ។Miss Queen Cambodia ។
ការប្រឡងនេះ បានកំពុងរៀបចំធ្វើឡើងនៅក្នុងស្រុក ដោយមាមបវរកញ្ញាភេទទី៣ ច្រើនរូបមកប្រជែងគ្នា ដើម្បីជែងមកុដ។ អ្នកឈ្នះនឹងបន្តទៅកាន់ឆាកអន្តរជាតិហើយ និងបង្វឹកហាត់បន្ថែមទៀត មុនពេលបានឡើងដល់ឆាកដ៍ពិសេសនៅឯក្រៅប្រទេស។