ឈុត របស់មាស សុខសោភា និង រឿន ណាត លើកម្រាលព្រំក្រហម ផ្ទុះការចាប់អារម្មណ៍ព្រមគ្នា

Spread the love

តារាជាច្រើន កាលពីពេលកន្លងទៅ បាន បង្ហាញខ្លួននឹងឈុត ប្លែកៗពៅកម្មវិធីប្រគល់ពាន របស់ក្រុមហ៊ុនមួយ។ ក្នុងនោះយើងឃើញថា កំពូល តារាចម្រៀង មាស សុខសោភា ក៍បានចូលរួមហើយ លម្អដោតឈុតសម្លៀក បំពាក់ប្រកបដោយប្រណិត យ៉ាងពិសេស គន់មិនចេះជិនណាយ។ការបង្ហាញវត្តមានរបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា នៅលើកម្រាលព្រំក្រហម Pleng Music Awards 2022 ពិតជាធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ចោលភ្នែកសម្លឹងមើលមិនដាក់ និងអមដោយសំឡេង ហ៊ោ កញ្ជ្រៀវរបស់ហ្វេន។ អ្នកនាង មាស សុខសោភា បញ្ចេញដំណើរអេឡេហ្កង់ជាមួយឈុតខ្មៅប្លីងៗភ្លេកៗ ចំហរភាពសិចស៊ីត្រង់ចង្កោះបន្តិច ឱ្យហ្វេនៗញាប់ញ័រនៅក្នុងអារម្មណ៍ និងកាន់តែធ្វើឱ្យកម្មវីធីទាំងមូលមើលទៅ ហឹក ហ៊ាក់ កាន់តែខ្លាំង។

ទោះផ្ទុះការសរសើរពីហ្វេនចំពោះការតុបតែងខ្លួនរបស់អ្នកនាង មាស សុខសោភា យ៉ាងណាក៏ដោយ ក៏មតិរិះគន់នៅតែមាន។ គេឃើញមានអ្នកលេងបណ្ដាញសង្គមម្នាក់លើកឡើងនៅក្នុង Comment ចំពោះរូបអ្នកនាង មាស សុខសោភា ដោយយករូបភាពតារាបង្ហាញម៉ូដហូលីវូដ គឺនាង BELLA HADID ស្លៀកឈុតបែបនេះនៅក្នុងកម្មវិធី Met Gala 2019 ស្រដៀងនឹង មាស សុខសោភា ។ ទំនងដូចជាមានបំណងមកចោទសួរជាសាធារណៈ ថា តើមួយឈុតអ្នកនាង មាស សុខសោភា មើលទៅចម្លងឈុតបរទេស?
រីឯអតីត បវរកញ្ញា រឿន ណាត ក៍ឃើញ ចូលរួ កម្មវិធី Pleng Music Awards 2022 ដែរអមជាមួយការតុបតែងខ្លួន ស្រស់សោភា បំផុត។

រឿន ណាត នៅតែឆក់បាន នូវចំណាប់ អារម្មណ៍ពីសំណាក់មហាជន ពិសេសស្ទីលតុបតែខ្លួន របស់នាងមើលហើយ មិនចេះជិនណាយ។ ក្នុងកម្មវិធីលំដាប់ ប្រចាំឆ្នាំមុននេះ នាងលេងខ្លួន២ ឈុតពិតជា ស្អាតមួយបែបៗម្នាក់ ដែលហ្វេនៗលាន់មាត់សរសើរគ្រប់គ្នា។ រូបសម្រស់របស់នាងវិញ នៅតែរក្សាបានភាព ស្រស់បំព្រងលើសមុនទៀត។
ក្រោយក្លាយជា បវរកញ្ញា រឿន ណាត មមាញឹកតាមកម្មវិធីជាច្រើន ដូចជាថតម៉ូដ ធ្វើជាគណៈកម្មាការ ជាតារាសម្តែង និងជាគ្រូបង្វឹកដើរម៉ូដជាដើម។ នាងនៅ មិនទាន់គិតគូរឿងស្នេហាឡើយ ក្រោយពេលខកបំណងម្តងរួច។

About The Author

ព័ត៌មានផ្សេងៗ