ផ្ទុះការគាំទ្រមិនធម្មតា ! ត្រឹមរយ:ពេលខ្លីបទ បេក្ខ ភាពឧត្តម ស័ក្តិសមបន្តវេន ពីតារាចម្រៀងសំនៀងផ្អែម រ៉េម ម៉ារីសា ទទួលបានការទស្សនារាប់សែននាក់និងចែករំលែកយ៉ាងច្រេីនពេញបណ្តាញហ្វេសបុក

Spread the love

ភ្នំពេញ: នេះពិតជាមិនធម្មតាឡើងខណ:ដែលច ម្រៀងមួយបទក្រោមចំណងជើងថាបេក្ខភាពឧត្ត ម ស័ក្តិសមបន្តវេនពីតារាចម្រៀងសំនៀងផ្អែមរ៉េម ម៉ារីសា កំពុងទទួលបានការគាំទ្រនិងចំនួនទស្សនាច្រើនព្រមទាំងចែករំលែកភ្លូកទឹកភ្លូកដីនៅលើប ណ្តាញសង្គមនាពេលបច្ចុប្បន្ន។តាមរយ:បទចម្រៀង បេក្ខភាពឧត្តម ស័ក្តិសមបន្ត វេន ដែលត្រូវបានអ្នកនាង រ៉េម ម៉ារីសា លើកយកមកច្រៀងនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរនេះមិនត្រឹមតែទទួលបានការគាំទ្រនិងចែករំលែកយ៉ាងច្រើ ននោះទេគឺថែមទាំងទទួលបានការសរសើរថាពិត ជាពិរោះនិងមានអត្ថន័យខ្លាំងណាស់ព្រោះបទនេះបានច្រៀនរំលេចនូវការគាំទ្រដោយភាពស្មោះស្ម័គ្រចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយ ករដ្ឋមន្ត្រីបន្តវេន។

ជាការពិតណាស់បទ បេក្ខភាពឧត្តម ស័ក្តិសមប ន្តវេន រហូតមកទល់ពេលនេះគេកត់សម្គាល់ឃើញថានៅតែបន្តផ្ទុះការគាំទ្រ បន្ទាប់ពីអ្នកនាង រ៉េម ម៉ារីសា ច្រៀងនាអំឡុងពេលបំណាច់ឆ្នាំ២០២១ដែលភ្លាម ៗនោះគឺមានអ្នកចូលទស្សនារាប់សែននាក់និងអ្នកយកទៅចែកចាយបន្តជាច្រេីនផេក។មកទល់ពេល នេះអ្នកច្រៀងផ្សេងទៀតក៏នៅតែមានអ្នកចូលមក ទស្សនាច្រេីនជាបន្តបន្ទាប់ដែលធ្វេីឲ្យបទនេះនៅ តែមានការចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រ។

អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះគឺ : បេក្ខភាពឧត្តម ស័ក្ខសមបន្តវេ ន នេះគឺជាការនិពន្ធទំនុកច្រៀងដោយ : កូន នាគ,ច្រៀងដោយ : អ្នកនាង រ៉េម ម៉ារីសា និងយកលំនាំបទ ដេីម : ស្នេហ៍ក្រោមម្លប់ជ្រៃ។យ៉ាងណាមិញបើយើងចាប់អារម្មណ៍មកមើលលើអ្នកច្រៀងផ្សេងទៀតដែលយកបទនេះទៅច្រៀងតាមក្រោយឡើងវិញក៏នៅតែមានអ្នកទស្សនា និងចែករំលែកយ៉ាងច្រេីនពេញបណ្តាញសង្គមផងដែរ។ដូច្នេះដើម្បីបានជ្រា បកាន់តែច្បាស់សូមប្រិយមិត្តទស្សនានិងស្តាប់ទាំ ងអស់គ្នាដូចខាងក្រោមនេះ៕

https://youtu.be/p-YxlevfTNI

About The Author

ព័ត៌មានផ្សេងៗ