ផលិតផលដំណាប់ស្វាយ និងដំណាប់ផាសសិន លោកឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា បង្កើតឡើងដើម្បីជួយលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាជួយអោយកូនខ្មែរមានការងារធ្វើកាន់តែច្រើន

Spread the love

បើតាមលោក អឹម ជីវ៉ា សរសេរសារបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ជាមួយទិដ្ឋភាពក្នុងកម្មវិធីតាំងពិពណ៌ដំណាប់ និងដំណាប់ផាសសិន របស់ក្រុមហ៊ុន LBN agriculture co., ltd។ ក្នុងនោះលោកអឹម ជីវ៉ា បានសរសេរថា សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧកញ៉ា លីម ប៊ុណ្ណា និងលោកជំទាវ ថុង ធីតា ដែលបានបង្កើតនូវផលិផលដែលជាស្នាដែកូនខ្មែរ គឺដំណាប់ស្វាយ និងដំណាប់ផាសិន ដែលមានរសជាតិឆ្ងុយឆ្ងាញ់គ្មានពីរ ក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុកអោយកូនខ្មែរ មានការងារធ្វើកាន់តែច្រើន កាត់បន្ថយការធ្វើការចំណាកស្រុក ជាពិសេស គឺ ជួយយ៉ាងច្រើនដល់ផ្នែកកសិកម្មក្នុងស្រុកគឺអោយប្រជាពលរដ្ឋដែលមានមុខរបរកសិកម្មងាយស្រួលក្នុងការលក់ដូនូវកសិផលរបស់ខ្លួន ដោយងាយមិនចាំបាច់ដឹកយកទៅលក់នៅក្រៅស្រុក និងជួយអោយជីវភាពប្រជាពលរដ្ឋយើងកាន់តែមានជីវភាពធូធារ មួយកម្រិតទៀត ។

មួយវិញទៀតកន្លងមកនេះ លោកឧកញ៉ា លឹម ប៊ុណ្ណា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ គឺតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្រីកករខ្វះខាត កុមារកំព្រា ចាស់ជរា សិល្បករករចាស់ជរាក្រីក្រខ្វះខាត និងជួយកសាងសមត្ថផលនានា ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ ចូលរួមចំនែកចែករំលែកមួយផ្នែករបស់រាជរដ្ឋាភិបាល ដោយស្របតាមអនុសសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ វប្បធម៌ចែករំលែកអ្នកមានជួយអ្នកក្រខ្សត់ អ្នកចេះជួយអ្នកមិនចេះ ។ទឹកចិត្តសប្បុរសធម៌មនុស្សធម៌ពិត របស់លោកឧកញ៉ា លឹម ប៊ុណ្ណា និងលោកជំទាវ គឺជាមនោសញ្ចេតនានាក្នុងនាមជាស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែររស់នៅក្រោមដំបូលសន្តិភាពតែមួយ អរគុណសន្តិភាព ៕

 

About The Author

ព័ត៌មានផ្សេងៗ