ផ្ទុះការសរសើរគ្រប់គ្នា!ក្រោយាឃើញថៅកែP.Yម៉ា តធ្វើរឿងមួយនេះជាមួយសិល្បករ-សិល្បការិនីចា ស់ជរានិងជនពិការជិត១០០នាក់

Spread the love

ភ្នំពេញ:មហាជននិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍និងសរ សើរគ្រប់គ្នាបន្ទាប់ពីឃើញសកម្មភាពមនុស្សធម៌ចែ ករំលែកក្តីស្រលាញ់ពីថៅកែក្រុមហ៊ុនភី.វ៉ាយម៉ាតគឺលោក ឌី វ៉ានខូវ ចំពោះសិល្បករ-សិល្បការិនីចាស់ ជរានិងខ្វះខាតពិសេសគឺជនពិការផងដែរ។បើតាមការឲ្យដឹងពីលោក ឌី វ៉ាន់ខូវ បានបញ្ជាក់ថា
កម្មវិធីមនុស្សធម៌ប្រចាំខែមីនា របស់ផ្សារ ភី.វ៉ាយម៉ាតបានធ្វើឡើងនៅមណ្ឌលសិល្បៈខ្មែរវត្តភ្នំកាលពី ថ្ងៃទី២៨ខែមីឆ្នាំ២០២២ដោយមានវត្ថមានដ៏ពិសេ សរបស់ព្រះនាងតូច ចេនណា នរោត្តម,លោកជំ ទាវ ញ៉ែម មរតក អនុរដ្ឋលេខាធិការក្រសួងកិច្ចការងារ, សិល្បការិនីក្រុមហ៊ុន NCJ Empire Stud io ,អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិ ល្បករខ្មែរនិងក្រុមតារាជាច្រើនរូបទៀត។

លោកបន្តទៀតថាចំពោលបំណងនៃកម្មវិធីនេះរៀប ចំឡើងដើម្បីសំណេះសំណាលសួរសុខទុក្ខនិងចែ កអំណោយដល់សិល្បករចាស់ៗ២៥រូបនិងបងប្អូនសិល្បករចម្រៀងពិការភាពចំនួន៤០រូប។កម្មវិធីក៏មានការចែកសម្ភារ:មួយចំនួននុងថវិការដល់ពួកគា ត់ផងដែរ។ថៅកែក្រុមហ៊ុនP.Yម៉ាតលោក ឌី វ៉ាន់ខូវ បានបញ្ជា ក់បន្ថែមថាសម្រាប់កម្មវិធីមនុស្សធម៌នេះលោកនឹងបន្តធ្វើជារៀងរាល់១ខែម្តងដើម្បីចែកក្តីស្រលាញ់ជូ នទៅពួកគាត់ដែលជាជនពិការ សិល្បករ-សិល្បកា រិនីចាស់ជរាជួបការខ្វះខាតនិងកុមារកំព្រាព្រមទាំងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកជាដើម៕

 

 

About The Author

ព័ត៌មានផ្សេងៗ