The playRoom ទីកម្សាន្ត គួរជាការទាក់ទាញ សម្រាប់យុវវ័យមាននៅភ្នំពេញហើយ!

Spread the love

ទីតាំងមួយនេះ ជាកន្លែងដែលយុវវ័យសម័យថ្មី ចូលចិត្តលេងកម្សាន្តហើយ ក៍ជាកន្លែងប្លែកដំបូងគេនៅកម្ពុជា ដែលមាននៅតែទីតាំងមួយកន្លែងប៉ុណ្ណោះក្នុងក្រុងភ្នំពេញ។ ភាពប្រសើរដែលយើងឃើញ មានហើយ ឡូយប្លែកពីគេ ដោយសារការច្នៃប្រឌិតខ្ពស់ ធ្វើអោយអ្នកមកកម្សាន្តពិតជាមិនជិនណាយឡើយ។យុវវ័យជាច្រើន ដែលបានមកកម្សាន្តនៅ The Playroom Cambodia សុទ្ឋតែបានលើកឡើងថា ក្រៅពី បានញាំអាហារ និងភេសជ្ជៈឆ្ងាញ់ៗ ដូចនៅក្រៅប្រទេស ពួកគាត់អាចលេងហ្គេម មួយចំនួន ដែលខាងទីតាំងរៀបចំឡើងទាំងលើ និងផ្នែកខាងក្រោម។

ហ្គេមសប្បាយៗ ហើយប្លែក មានបាញ់ធ្នូវ កន្លែងបុកប៊ីយ៉ា ច្នៃដោយកូនបាល់ និងរូបភាពលេងកម្សាន្តទៀតដែល សិក្សានុសិស្ស ក៍ដូចជា កុមារាកុមារី ចូលចិត្ង ហើយមកម្តងៗ គឺមានសភាពធូរស្រាលចិត្ត បាត់អស់នៅកង្វល់ទាំងពួង។បើទោះបីនោះជាកន្លែងនោះ មានលក្ខណៈ ពិសេសទំនើបបែបណា ហើយកន្លែងស្អាត សមដូចនៅក្រៅប្រទេស យ៉ាងណាក្តី ហើយចំពោះតម្លៃវិញក្នុងការ ចូលញាំកម្សាន្ត គឺសមរម្យ ដោយមិន បង្កអោយបងប្អូនសិស្សនិស្សិត ព្រួយរឿងតម្លៃលើសលុបក្នុងការកម្សាន្តឡើយ ពោលសមចិត្តមិត្តមកកម្សាន្តប្រិយមិត្តអាចមកកាន់ អាស័យដ្ឋាន The playroom Cambodia បានស្ថិតនៅទីតាំងផ្ទះលេខ៩ ផ្លូវ២៨៧ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងលេខទូរស័ព្ទ ០៧០ ៣០ ២៥ ២៥។

About The Author

ព័ត៌មានផ្សេងៗ