តើពិតឬទេលោកឌុច ចាន់ឌី ត្រូវជាប្អូនបង្កើត តារាសម្ដែងល្បីឈ្មោះ អ្នកនាងឌុច លីដា

Spread the love

ក៍ព្រោះតែការមានមុខមាត់ ស្រដៀង អ្នកនាង ឌុច លីដា តារាកំពុងល្បីឈ្មោះ បានធ្វើអោយ លោក ឌុច ចាន់ឌី ត្រូវបានគេនាំគ្នាផ្អើលថា លោកជាប់សាច់ឈាម ជាមួយ តារាស្រស់ស្អាតរូបនេះ។ យ៉ាងណា ការបង្ហាញនេះកាន់តែមានការចាប់ អារម្មណ៍ច្រើនឡើងៗ ហើយសួរដេញដោលគ្នា ។ ពិសេសពន្លកតារាសម្តែងវ័យក្មេង ឌុច ចាន់ឌី ក៍ភ្ញាក់ផ្អើលផងដែរពេលមានគេសួរ។

យើងដឹងហើយថា ឌុច លីដា កំពុងតែមានឈ្មោះល្បីល្បាញ លើផ្នែកសម្តែង ហើយជាតួអង្គពូកែដាក់អារម្មណ៍ក្នុងការ ចូលតួ។ អ្នកនាងមាន ស្វាមី និងកូនប្រុសម្នាក់ហើយ ក្រោយប៉ះស្នេហ៍ បុរសវ័យចំណាស់។ ថ្មីៗនេះ លោក ឌុច ចាន់ឌី ត្រូវបានគេសួរនាំ រាល់ពេល ចេញទៅសម្តែងកន្លែងណាម្តងៗថា ត្រូវជាបែបណាជាមួយ ឌុច លីដា។ លោករមែងនិយាយថា ជាអ្នកសិល្បៈ សិស្សប្អូន និងសិស្សច្បង។ហើយក្នុងការជួប កន្លងមកមានធ្លាប់ថតជាមួយម្តង ហើយក្រោយមកបាត់ការ ជួបគ្នា។ លោកថា អត់មានជាប់ខ្សែបងប្អូននោះទេ ហើយក៍សប្បាយចិត្តពេលគេប្រដូច ចំតារាដែលមានប្រជាប្រិយភាព ហើយលោកក៍ចូលចិត្តគាត់ផងដែរ។

លោក ឌុច ចាន់ឌី បានលើកឡើងពាក់ព័ន្ឋការងារ សិល្បៈខ្លះៗ នាពេលបច្ចុប្បន្នថា លោកមានការងារចូលខ្លះៗ មិនអត់នោះទេ។បើទោះជាការងារនោះ បានប្រាក់កម្រៃតិចឬច្រើន លោកពេញចិត្តធ្វើ អោយតែជួយទ្រទ្រង់ជីវភាព។ វិស័យសិល្បៈ លោកពេញចិត្តស្រឡាញ់ទោះ ជាត្រូវលះបង់តស៊ូ បែបណាទៀតក៍លោក នៅតែខំ។ ៣ឆ្នាំតស៊ូជាមួយសិល្បៈ លោកទទួលបាន បទពិសោធន៍ច្រើនណាស់ ទាំងលំបាកហត់នឿយ ក៍លោកអាចទ្រាំបាន។ លើសពីនេះ សប្បាយចិត្តពេលឃើញ ការលះបង់របស់លោក មានការទទួលផល មកវិញខ្លះៗ ទោះមិនទាន់ដល់គោលដៅក៍លោក នៅបន្តសម្រេចក្តៅស្រម៉ៃ មួយនេះ អោយក្លាយជាតារាលេចធ្លោ ថ្ងៃណាមួយ មិនខាន។

About The Author

ព័ត៌មានផ្សេងៗ