ទីបំផុត សំណុំរឿងរបស់ Tangmo ត្រូវបានបិទបញ្ចប់ ហើយទាំងនេះគឺជាការសរុបក្ដីរបស់ប៉ូលិស

Spread the love

បន្ទាប់ពីចំណាយពេលក្នុងការស៊ើបអង្កេតរយៈពេល ជាង ២ខែ ទាក់ទងនឹងសំណុំរឿងនៃការស្លាប់របស់ TangmoNidaមកពេលនេះស្នងការរងនគរបាលប៉ុស្តិ៍ទី១និងក្រុមពាក់ព័ន្ធនឹងករណីបានបង្ហាញពីរបាយការណ៍សរុប និងប្រកាសបិទក្ដីចប់ជាស្ថាពរហើយ។ស្ថិតក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ បានឲ្យដឹងថាប៉ូលិសក្រុងNonthaburiបានស៊ើបអង្កេតករណីនេះអស់រយៈពេលជាង២ខែដោយបានសម្ភាសសាក្សីផ្ទាល់និងអ្នកជាប់ពាក់ព័ន្ធចំនួនជាង១៤០នាក់ឯកសារធំៗចំនួន៨ស្មើនឹងជាង១ពាន់ទំព័រព្រមទាំងប្រមូលបានវត្ថុតាងផ្សេងៗ រូបភាព CCTV ពីកាមេរ៉ាចំនួន ៧០ និងឃ្លីបជាង ២០០។

លោកឧត្តមសេនីយ៍ទោJirapatPhumchitមេបញ្ជាការនគរបាលទី១បានបញ្ជាក់ថាករណីនេះត្រូវបានបញ្ចប់ហើយ មិនមានការស៊ើបអង្កេតបន្ថែមទៀតទេ ហើយនឹងប្រកាសបិទសំណុំរឿងតាមការគ្រោងទុកដំបូងនៅម៉ោង ១២និង៣០នាទីថ្ងៃទី២៦មេសា ឆ្នាំ២០២២។ចំពោះករណីរបស់តារាសម្តែងTangmoNidaដែលបានធ្លាក់ពីលើទូកល្បឿនលឿន(Speedboat)ចូលក្នុងទឹកទន្លេចៅប្រៈយ៉ាដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ។ ក្រោយកើតហេតុ អ្នកទាំង ៥នាក់ ដែលនៅលើទូកនោះ រួមមាន Poh, Robert,Job,SaneនិងKratikមិនបានចូលខ្លួនផ្ដល់ព័ត៌មានឲ្យប៉ូលីសភ្លាមៗទេប្រៀបដូចខ្លួនកំពុងព្យាយាមលាក់បាំងរឿងអ្វីមួយ។ វាបានក្លាយទៅជារឿងដែលមហាជនច្រើនលើសលុបរិះគន់ខ្លាំងៗ ពេលពួកគេនិយាយថា មូលហេតុដែលបណ្តាលឲ្យ Tangmo ធ្លាក់ពីលើទូកនេះ ក៏ព្រោះនាងទៅបត់ជើងតូចនៅក្រោយទូក។ មហាជនសង្ស័យណាស់នូវចម្លើយនេះ ព្រោះគ្រប់គ្នាជឿច្រើនទៅលើករណីឃាតកម្ម ឬ Tangmo ត្រូវបានគេវាយរហូតដល់ធ្លាក់ពីលើទូក ដោយក្នុងនោះរួមមានទាំងមេធាវី និងភាគីពាក់ព័ន្ធជាច្រើន រួមទាំងអ្នកនយោបាយ ក៏បានចេញមកបញ្ចេញមតិគាំទ្រមតិបែបនេះដែរ។

មនុស្ស ៥ នាក់ នៅលើទូកនោះទៀតសោត នៅទីបំផុតក៏ត្រូវបានចោទប្រកាន់ ដោយរួមមាន Poh និង Robert ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសបណ្តាលឱ្យមនុស្សស្លាប់ ធ្វើសេចក្តីថ្លែងការណ៍មិនពិតទៅឲ្យប៉ូលីស និងបំផ្លាញភស្តុតាង។Job វិញ ត្រូវបានគេចោទប្រកាន់ពីបទរួមគំនិត បិទបាំងភ្នែកមហាជននិងប៉ូលីស ស្របពេល Kratik ក៏ដូចគ្នា ព្រោះបានបំផ្លាញភស្តុតាងលើទូកគ្រប់យ៉ាង បន្ថែមដោយភូតកុហកប៉ូលីស និងបំផ្លាញភស្តុតាង (លុបឃ្លីប-រូបភាព)។ ចំណែក Sane ក៏មិនរួចខ្លួន ដោយសារខ្លួនធ្វេសប្រហែស បណ្តាលឲ្យអ្នកដទៃស្លាប់។ ឯលោក Phim Thamtheerasri ដែលជាអ្នកផ្ដល់យោបល់ ឲ្យបង្វែងរឿងលើក្ដីនេះ ក៏ផុងខ្លួនជាប់ចោទដែរ។

ប៉ូលិសបានចំណាយពេល ២ខែក្នុងការប្រមូលភ័ស្តុតាង ពិនិត្យ សាកសួរសាក្សីជាង១៤០នាក់ ជាមួយនឹង ឯកសារធំ ៨មានជាង១០០០ទំព័រ ក៏ដូចជាប្រមូលវត្ថុតាងភស្តុតាងផ្សេងៗ។ វីដេអូ CCTV ចំនួន ៧០ និងវីដេអូជាង ២០០ឃ្លីប រហូតដល់កំណត់មូលហេតុនៃការស្លាប់ថាជាឧប្បត្តិហេតុ ឯរបួសលើខ្លួន Tangmo ធ្លាក់ពីលើទូក លោកបានបញ្ជាក់ថា បណ្តាលមកពីកប៉ាល់របស់ទូក៕

About The Author

ព័ត៌មានផ្សេងៗ