ឌួង ហ្សូរីដា ទទួលបានពានបន្តទៀតក្នុងនាមបុគ្គលឆ្នើមបុិនប្រសព្វលើ ជំនួញ

Spread the love

ពិតជាខ្លាំងមិនធម្មតាមែន ដែលជាស្ត្រីមែន តែកញ្ញា ហ្សូរីដា បានក្លាយជាអ្នកមានមុខមាត់លើផ្នែក អាជីវកម្មមិនធម្មតាឡើយ។ កញ្ញា បានក្លាយជាបុគ្គលដ៍ពូកែ ក្នុងការរកសុី ហើយ ទទួលបានពានរង្វាន់ ម្តងហើយម្តងទៀត។ ជាក់ស្តែង កាលពីពេលថ្មីៗ នេះ ហ្សូរីដា អាចយកបានពានកាន់ពេញដៃ នៅលើឆាកដ៍ សំខាន់ ក្នុងប្រទេសថៃ។ ទោះជាយ៉ាងណា ក្នុងនាមជនរួមជាតិ សូមអបអរស្ត្រីកម្ពុជា នាពេលសព្វថ្ងៃមិនត្រឹមតែស្អាត តែក៍ឆ្លាតពូកែមិនចាញ់បុរស។នៅពីក្រោយភាពញញឹម នេះហ្សូរីដា និងបងប្អូន ទាំងអស់គ្នា មានការតស៊ូ ក្រាញននៀល និងមុខរបរ ទាំងយប់ទាំងថ្ងៃ ឈឺជាម្តេចម្តា ក៍ក្រោយឈដើរមិនចុះចាញ់។ ហ្សូរីដា ត្រូវបានគេចាត់ថា ពូកែឆ្នើម មិនធម្មតាឡើយ មិនត្រឹមតែជោគៈ័យលើ មុខរបរជាពិធីការិនី អាជីពច្បាស់លាស់ប៉ុណ្ណោះទេ តែក៍ច្បាស់ជាមួយជំនួញ យ៉ាងគាប់ប្រសើរ។អ្នកណាៗ ក៍ថា ហ្សូរីដា ជាអ្នកឆ្លាតខាងរកសុី របរ៣ទៅ៤មុខអាចមើលបានយ៉ាងរលូន បែងចែកច្បាស់ៗ ។ ប្រុសៗមួយចំនួន មិនដល់ផងហើយ ខ្លះថា រកសុីតែមួយមុខ នៅលំបាក ទម្រាំច្រើនអាជីព សូមសរសើរ ដល់តារារូបនេះណាស់។

កញ្ញា ឌួង ហ្សូរីដា បានបង្ហោះសារថា 24-04-2022 : នេះជាជោគជ័យថ្មីសំរាប់នាងខ្ញុំ និង ក្រុមគ្រួសារ ពីក្រុមហ៊ុន មុទិតា ត្រេឌីង ខូអិលធីឌី ដែលមានឱកាសទទួលបានពានរង្វាន់ ៤ ផ្សេងគ្នាលំដាប់អន្តរជាតិនៅប្រទេសថៃ ជាលើកទី៣ សំរាប់ក្រុមហ៊ុន Mudhita Trading Co.LTD របស់យើងខ្ញុំ 1.Asian Biz Award 20222.ICON Brand Award 2022
-ZRD/SSO/SHO 3.Best Products Of The Year 2022 N07 Brand 4.Best Products Of The Year 2022-N27 Brandអរគុណអតិថិជនទាំងក្នុងនិងក្រៅប្រទេសដែលគាំទ្រផលឹតផល មុទិតា រយៈពេល ៥ឆ្នាំ ដោយការជឿជាក់និងផ្តល់ការទុកចិត្តខ្ពស់មកលើយើងខ្ញុំ។ទោះត្រដែតត្រដឹមបែបណា ក៍ហ្សូរីដា និងអ្នកម្តាយឧស្សាហ៍ រំលេចកម្មវិធីមនុស្សធម៌ ធ្វើបុណ្យសាងកុសល។ ឯផ្នែកពិធីការិនីវិញ នៅតែចាប់យកហើយ ជួយឥតគិតថ្លៃរាល់ការងារ ទាក់ទង សង្គម។

About The Author

ព័ត៌មានផ្សេងៗ