សេង នរិន្ទសូរ្យរំពឹងមួយទៀត ក្នុងបទ«ចន្ទអ្នកនាំរឿង»

Spread the love

តារាចម្រៀងសំឡេងខ្ពស់ កំពុងលេចធ្លោ នៅផលិតកម្មសាន់ដេ សេង នរិន្ទសូរ្យ បានបង្ហាញបទថ្មីមួយបទទៀតហើយ ដែលជាកម្រងចម្រៀងបែបមនោសញ្ចេតនា។ បទនោះមានឈ្មោះថា ចន្ទអ្នកនាំរឿង។ ក្រោយដាក់ចិត្តសម្តែង និងច្រៀង លោកបានរំពឹងថា បទនោះនិងធ្វើអោយគេចាប់ចិត្តជាក់ជាមិនខាន។

សេង នរិសូរ្យ បានតស៊ូជាមួយសិល្បៈ អស់ជាច្រើនឆ្នាំទម្រាំ មានឱកាសក្លាយជា តារាចម្រៀងអាជីព។ លោកពេលនេះ បានក្លាយជាគ្រាប់ពេជ្រ មួយដួងទៀត នៅក្នុងផលិតកម្មសាន់ដេរ ។ លោកត្រូវបានក្រុមការងារ ផលិតកម្មចាត់ចែងអោយចេញបទថ្មីៗ បន្តទៀត ក៍ព្រោះតែមានទឹកដមសំឡេងល្អ សមលើកជាតារាជួរមុខក្នុងផលិតកម្ម។ កន្លងមកបទចម្រៀងលោករមែង មានការគាំទ្រ នៅពេលចេញនៅលើទីផ្សារម្តងៗ។ចន្ទអ្នកនាំរឿង ជាបទល្អហើយ ម្ចាស់បទក៍ជឿថា អ្នកមានស្នេហា ពិតជាកាន់តែយល់ចិត្តគ្នា បន្តទៀតហើយ កាន់តែស្រឡាញ់គ្នា លើសដើម។ នរះជាកាដូបទចម្រៀង ថ្មីមួយទៀត ពីលោកផ្ទាល់។ តោះទស្សនាកម្រងចម្រៀងមួយនេះ ដូចតទៅ៖

 

About The Author

ព័ត៌មានផ្សេងៗ