ម្ដាយចុង ប្រឈមនឹងការប្រហារជីវិតពីបទសម្លា ប់កូនតូចអាយុ៨ឆ្នាំនៅវៀតណាម

Spread the love

វៀតណាម៖ ស្ត្រីម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម និងសម្លាប់កុមារតូចអាយុ ៨ឆ្នាំ ត្រូវបានចោទប្រកាន់ដោយតុលាការនៅទីក្រុងហូជីមិញ។ ឈ្មោះ Nguyen Vo Quynh Trang អាយុ ២៧ឆ្នាំ មកពីទីក្រុង Gia Lai អាចនឹងត្រូវកាត់ទោសប្រហារជីវិត ដែលជាការផ្តន្ទាទោសធ្ងន់ធ្ងរបំផុតសម្រាប់ឃាតកម្ម នៅក្នុងប្រទេសវៀតណាម។ ឪពុករបស់ក្មេងឈ្មោះ Nguyen Kim Trung Thai អាយុ ៣៧ឆ្នាំ ក៏ត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម និងបិទបាំងឧក្រិដ្ឋកម្មរបស់ដៃគូរបស់គាត់ផងដែរ។
យោងតាមដីកាចេញផ្សាយ កាលពីថ្ងៃពុធ ក្មេងស្រីរូបនេះជាកូនស្រីរបស់លោក Thai និងអតីតភរិយាឈ្មោះ Nguyen Thi H។ កាលពីខែសីហា ឆ្នាំ២០២០ ប្តីប្រពន្ធនេះបានលែងលះគ្នា ហើយ Thai ត្រូវបានអនុញ្ញាតឱ្យចិញ្ចឹមកូនស្រីរបស់ពួកគេ។នៅខែកញ្ញា ឆ្នាំ២០២០ Thai បានចាប់ផ្តើមរស់នៅជាមួយមិត្តស្រីថ្មីរបស់គាត់ឈ្មោះ Trang នៅអាផាតមិនមួយនៅសង្កាត់ Binh Thanh ទីក្រុងហូជីមិញ។ ហើយកូនស្រីរបស់គាត់ ក៏រស់នៅជាមួយពួកគេដែរ។
ក្នុងអំឡុងពេលបិទខ្ទប់ សិស្សត្រូវបានបង្រៀនតាមអនឡាញ។ ក្នុងខែតុលា ឆ្នាំ២០២១ លោក Thai បានឱ្យ Trang ថែរក្សាកូនស្រីរបស់គាត់។ ក្នុងអំឡុងពេលនោះ Trang បានធ្វើបាប ដោយមានស្នាមរំពាត់លើដៃជើង ដោយសារការវាយ និងធ្វើទារុណកម្មនាង។ Trang មិនអនុញ្ញាតឱ្យកូនស្លៀកពាក់ទេ និងបានវាយនាង បង្ខំឱ្យលុតជង្គង់ រួចលើកដៃឡើងលើ។ម្ដាយចុងរូបនេះ បានបង្ខំឱ្យកូនស្រីឱ្យនៅក្នុងទ្រុងដូចសត្វ ឬឱ្យលុតជង្គង់ពេលកំពុងរៀន។ Trang បានកាត់សក់នាង គ្របក្បាលកុមារដោយកន្សែង ហើយចាប់ក្បាលនាងបោកទៅនឹងតុរៀន។ ក្មេងស្រីដ៏កម្សត់នេះ បានរងការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោក Thai ដែលជាឪពុកបង្កើត បានដឹងពីទង្វើរបស់ Trang មកលើកូនខ្លួន ប៉ុន្តែមិនបានធ្វើអន្តរាគមន៍ទេ។ គាត់ក៏ជេរ និងវាយកូនបន្ថែមទៀត។ Thai គឺជាអ្នកសមគំនិតជាមួយ Trang ក្នុងឧក្រិដ្ឋកម្មនេះ។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឈ្មោះ Trang បានប្រើដំបងមូលដ៏ធំមួយវាយទៅលើ ដៃ និងជើងរបស់ក្មេងស្រីនោះយ៉ាងព្រៃផ្សៃ រហូតបណ្តាលឱ្យនាងស្លាប់។ យោងតាមការចោទប្រកាន់ Trang បានធ្វើទារុណកម្មតាមទ្វារមាសរបស់ក្មេងម្តងហើយម្តងទៀត។ ដោយដឹងពីសកម្មភាពឧក្រិដ្ឋកម្មរបស់ Trang លោក Thai បានលុបរូបភាពក្នុងកាមេរ៉ាទាំងអស់ ដើម្បីលាក់បាំងឧក្រិដ្ឋកម្ម ជៀសវាងការរកឃើញ និងរារាំងការស៊ើបអង្កេត។ Trang បានសារភាពថា នាងវាយ និងធ្វើទារុណកម្មកុមារនោះ ដោយសារតែនាងរៀនមិនបានល្អ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូរបស់កុមារ និងមេដោះរបស់នាងថា ក្មេងស្រីនោះចេះស្តាប់បង្គាប់ សុភាព និងជាសិស្សល្អណាស់។Trang ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មួយថ្ងៃបន្ទាប់ពីការស្លាប់របស់កុមារ។ ចំណែក Thai ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ដោយសង្ស័យពីបទឧក្រិដ្ឋដូចគ្នា៕

About The Author

ព័ត៌មានផ្សេងៗ