កំសត់ពេកហើយ ! ទម្រាំមានថ្ងៃនេះប្អូនស្រី មាស នីតា កើតពីគ្រួសារលំបាកខ្លាំង មានម្តាយជាអ្នកបោសសំរាមតាមផ្លូវ

Spread the love

កម្សាន្ត ៖ ប្រិយមិត្តពិតជាបានជ្រាបហើយថានៅកាលពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២២ អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយខ្លាំងក្រោយឃើញ តារាចម្រៀងស្រីកញ្ញា មាស នីតា ដែលជាធ្លាប់ទទួលបានភាពល្បីល្បាញខ្លាំងម្តងរួចមកហើយក្រោយពេលនាង Cover បទ « ផ្លូវ ណា ទៅផ្ទះ ម៉ែក្មេក » បានទៅចូលរួមប្រគួតសមត្ថភាពច្រៀងនៅក្នុងកម្មវិធី ប្រឡង ចម្រៀង លំដាប់ថ្នាក់ ពិភពលោក Cambodian Idol ។

យ៉ាងណាមិញមុនពេលនាងច្រៀងគឺនាងបានបង្ហើបប្រាប់ទៅកាន់គណកម្មការ ទាំង៤រូបថានាងជាក្មេងស្រីម្នាក់ចេញពីគ្រួសារមួយដែលមានជីវភាពលំបាកនិងទីទាល់ក្រខ្លាំងណាស់ ដោយម្តាយរបស់កញ្ញា មាស នីតា គាត់គឺជាអ្នកបោសសំរាមតាមផ្លូវ កញ្ញាបាន បញ្ឈប់ ការសិក្សា ត្រឹម ថ្នាក់ ទី ១១ ដោយសារ ជីវភាព គ្រួសារ ទីទាល់ ខ្លាំង… ។ជាមួយគ្នានេះដែរក្រោយពេលស្តាប់ការរៀបរាប់របស់ប្អូនស្រី មាស នីតា រួចបានធ្វើឲ្យគណកម្មការទាំង៤រូបពិតជាមានអារម្មណ៍ថា ក្តុកក្តួលយ៉ាងខ្លាំង ។ ក្រោយពេលបញ្ចេញសមត្ថភាពចប់ ប្អូនស្រី មាស នីតា បានទទួល Yes ពីសំណាក់គណកម្មការទាំង៤ ដើម្បីបន្តទៅកាន់វគ្គបន្ទាប់ផងដែរ ៕ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

About The Author

ព័ត៌មានផ្សេងៗ