ពិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មីរបស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក ទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយក្លាយជាមុខព្រួញដ៏សំខាន់ សម្រាប់ម្ចាស់អាជីវកម្ម និងការរស់នៅ
សកម្មភាពក្នុងថ្ងៃសម្ពោធ បុរីទីលាង ដង្កោហ្រ្គីនផាក ក្នុងឱកាសដ៏វិសេសវិសាល នៃកម្មវិធីសម្ពោធផ្ទះគំរូ និងបើកលក់ប្លុកថ្មី របស់បុរី ទីលាង ដង្កោ ហ្រ្គីនផាក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាទីប្រឹក្សា គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្ពោធឱ្យដាក់លក់ជាផ្លូវការ ឃើញថាទទួលបានការគាំទ្រខ្លាំង ពីសំណាក់អតិថិជន ដែលអញ្ជើញចូលរួមកម្មវិធី យ៉ាងច្រើនកុះករចាប់តាំងពី ចាប់ផ្ដើមកម្មវិធី រហូតដល់កម្មវិធីបានបញ្ចប់ជាស្ថាពរ។