កក្រើកអស់អ្នកសិល្បៈ កម្មវិធីសម្ពោធលក់ទូរស័ព្ទម៉ាក HUAWEO Nova Y70

Spread the love

កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន HUAWEI បានធ្វើពិធីសម្ពោធលក់ទូរស័ព្ទម៉ាក HUAWEI NOVA Y70 ដោយមានតារាសិល្បៈចូលរួមយ៉ាងច្រើនកុះករ។ តារាចាស់ក្មេងល្បីៗក្នុងស្រទាប់យុវវ័យទាំងជាង១០០រូប បានធ្វើអោយកក្រើកកម្មវិធីយ៉ាងខ្លាំង ខណៈដែលកម្មវិធីនេះ ក៏ត្រូវគេចាត់ទុកថាគឺជាជំនួបតារាសិល្បៈធំមួយ។

លោក សៀន សុខលីដា ប្រធានទីផ្សារក្រុមហ៊ុន HUAWEI បានរៀបរាប់ថា ដោយសារតែទូរស័ព្ទម៉ាកមួយនេះ មានលក្ខណៈពិសេសខ្លាំង និង ជាម៉ូដែលដែលមានការពេញនិយមខ្លាំងនៅទូទាំងពិភពលោក ទើបក្រុមហ៊ុនសម្រេចធ្វើពិធីបើកសម្ពោធធំដុំ និង បើកអោយមានជំនួបតារាជាទ្រង់ទ្រាយធំមិនធ្លាប់មាន។ ទូរស័ព្ទម៉ូដែលនេះ ក្រៅពីមានកម្រិតកាមេរ៉ាល្អ កម្មវិធីទំនើប ពណ៌ឆើតស៊ីវិល័យ ក៏មានចំណុចពិសេសកាន់ថ្មយូរ ដោយសាកតែ២ដង តែអាចប្រើបានមួយសប្ដាហ៍ និង មានលក្ខណៈពិសេសជាច្រើនទៀត ខណៈដែលតម្លៃដាក់លក់ ក៏ត្រឹមតែក្រោម២០០ដុល្លារ ទើបធ្វើអោយម៉ូដែលនេះផ្ទុះខ្លាំង។ នៅក្នុងពិធីនោះ លោកក៏ថ្លែងអំណរគុណដល់ក្រុមតារាសិល្បៈផងដែរ ដែលបានចូលរួមគគ្រឹកគគ្រេង ហើយធ្វើអោយកម្មវិធីទាំងមូល កាន់តែអធឹកអធម។ នៅក្នុងពិធីនោះ លោកក៏បានប្រកាសថា បានសម្រាំងរកឃើញតារាដែលសក្តសម ជាBrandAmbassador រួចរាល់ តែក្រុមហ៊ុននៅមិនទាន់បង្ហើបនោះទេ ដោយរង់ចាំអោយហ្វេនៗ ធ្វើការទស្សន៏ទាយ។ខាងក្រោមនេះ គឺជាសកម្មភាពខ្លះពីពិធីទាំងមូល៖

About The Author

ព័ត៌មានផ្សេងៗ