សាលាបង្រៀនថែសម្ជស្សគ្រីស្ទីណា ប្តេជ្ញាបន្តរកគ្រឹះល្អៗ អោយកាន់តែប្លែកលើវិស័យសាឡន

Spread the love

សាលាបង្រៀនថែសម្ជស្សគ្រីស្ទីណា ប្តេជ្ញាបន្តរកគ្រឹះល្អៗ អោយកាន់តែប្លែកលើវិស័យសាឡនមានឈ្មោះបោះសំឡេងលើ ផ្នែកសាឡនរយៈពេលជិត២០ឆ្នាំ សាលាបង្រៀនថែសម្ជស្ស គ្រីស្ទីណា នៅតែបានពង្រីកឥទ្ឋិពល គ្របដណ្តប់ ប្រជាប្រិយភាព របស់ខ្លួន នៅលើទីផ្សារ មិនដែលអាក់ខាន។ នេះជាការខំប្រឹងគិត គូរយ៉ាងច្បាស់លាស់សំដៅ លើកស្ទួយ ឈ្មោះមុខមាត់ អោយនឹងន បើទោះជាប្រឈមអ្វីតទៅទៀតក៍ ខាងអ្នកជំនាញៗ ជួយខិតខំសហការជ្រោងឡើង។នាល្ងាចថ្ងៃទី៥ សីហា ឆ្នាំ២០២២មជ្ឈមណ្ឌលតាំងពិព័រណ៌ កោះពេជ្រ មានការតាំងពិពរណ៍ សុខភាពនិង សម្រស់អន្តរជាតិ ឆ្នាំ 2022ដែលមានជាង10ប្រទេសចូលរួម។ ក្នុងក៍មានក្រុមហ៊ុន Indext Creative Village Public Company Limited (ICV)ថៃឡង់ រួមជាមួយ សមាគមជាងសក់ និងសម្អាងនៅកម្ពុជា និង សាលាបង្រៀនថែសម្ផស្ស គ្រីស្ទីណា សហការរំលេចឡើង។ការតាំងពិពរណ៍ សុខភាពនិង សម្រស់អន្តរជាតិ ឆ្នាំ 2022ដែលមានជាង10ប្រទេសចូលរួម។ នៅក្នុងឱកាសនោះដែរក៏មានក្រុមអ្នកជំនាញ ជាងសក់ និង សាឡនរបសសមាគមជាងសក់ និងសម្អាងកម្ពុជា និង សាលាបង្រៀនថែសម្ផស្សគ្រីស្ទីណាចូលរួម បង្ហាញស្នាដៃឆ្នៃប្រឌិត ម៉ូតសក់ប្លែកៗទាន់សម័យ ម៉ូតសម្លៀកបំពាក់បុរាណ សម័យការតុបតែងមុខបែបកូនក្រមុំ រាត្រីស្រមោលសរជាដើម ហើយជាពិសេសក៏មានការសម្តែងតិចនិចកាត់សក់របស់អ្នកគ្រូ ស៊ុន ហៀង ដែលជាជើងឯកលេខ1 នៅប្រទេសជប៉ុនឆ្នាំ2007ផងដែរ។ អ្នកចូលរួមទស្សនាផ្ទាល់មានការសរសើរច្រើនគ្នា ក្នុងការគាំទ្រ ស្នាដៃរបស់ជាងសក់ និង សាឡនខ្មែរយើង ជាពិសេសចង់បង្ហាញអោយបរទេសឃើញថា ខ្មែរយើងក៏អាចធ្វើបាន។

អ្នកគ្រូ ស៊ុន ហៀង ប្រធានសមាគមជាងសក់ និងសម្អាងកម្ពុជា និងអនុប្រធានសមាគមជាងសក់អាសុី ប៉ាសុីហ្វិច (១៨ប្រទេស) បានមានប្រសាសន៍ថា លោកស្រី និងប្តេជ្ញា បន្តទៀតក្នុងការ លើកយកវិស័យនៃ ការច្នៃម៉ូដសក់ ផាត់មុខនេះអោយល្អ។ អ្នកគ្រូបន្តថាលោកស្រីចង់អោយ ប្រទេសយើង កាន់តែមានអ្នកចេះ ជំនាញសាឡននេះ អោយច្រើន ហើយពូកែៗ ដើម្បីមានមុខមាត់លើឆាកអន្តេជាតិ។យើងខំរៀនអោយច្រើន បានចំនេះ បានជំនាញ បានចំណូល កិត្តិយស និងសេចក្តីសុខហើយទាំងអស់នេះ ជាអ្វីដែលលោកស្រីចង់ឃើញ បន្តទៅទៀត។

 

About The Author

ព័ត៌មានផ្សេងៗ