ស្រាវជ្រាវកំណត់មុខសញ្ញា ករណីបាញ់ប្រហារពលរដ្ឋ បណ្តាលឲ្យរបួស ២នាក់ នៅស្ទឹងត្រែង
ស្ទឹងត្រែង ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នំា២០២២នេះ កម្លាំងអធិការស្រុកថាឡាបរិវ៉ាត់ សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំសំអាង កំពុងចុះស្រាវជ្រាវតាមប្រមាញ់ជនសង្ស័យដែលបាញ់ប្រហារទៅលើប្រជាពលរដ្ឋកាលពីថ្ងៃទី១៣ ខែមេសា ដែលកំពុងរាំផឹកស៊ីសប្បាយអបអរឆ្នាំថ្មីធ្វើឱ្យមនុស្សពីរនាក់រងរបួសធ្ងន់។កម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេត តាមប្រមាញ់ជនដៃដល់ដែលបានបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ដែលកំពុងរាំសប្បាយអបអរឆ្នាំថ្មី ដោយប្រើអាវុធខុសច្បាប់បាញ់រះទៅលើហ្វូងមនុស្សបង្កឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរមនុស្សចំនួន២នាក់។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញារួចហើយ...