WPS 168

ជនជាតិបរទេសម្នាក់បានដកកាំ.ភ្លើ.ងខ្លីបាញ់១គ្រាប់ទៅលើអ្នករត់កង់បីឥណ្ឌាម្នាក់ តែមិនត្រូវ ព្រោះតែប្រាក់២ម៉ឺនរៀល

ភ្នំពេញ៖ កាលពី យប់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចមុខហ្គារ៉ាស់រថយន្តមួយកន្លែង តាមបណ្ដោយផ្លូវ ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។មុនកើតហេតុរូបគេបានដឹកភ្ញៀវប្រុសស្រីចំនួន ៣ នាក់ចេញពីកន្លែងកើតហេតុខាងលើ...

ស្រាវជ្រាវកំណត់មុខសញ្ញា ករណីបាញ់ប្រហារពលរដ្ឋ បណ្តាលឲ្យរបួស ២នាក់ នៅស្ទឹងត្រែង

ស្ទឹងត្រែង ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នំា២០២២នេះ កម្លាំងអធិការស្រុកថាឡាបរិវ៉ាត់ សហការជាមួយអាជ្ញាធរមូលដ្ឋានឃុំសំអាង កំពុងចុះស្រាវជ្រាវតាមប្រមាញ់ជនសង្ស័យដែលបាញ់ប្រហារទៅលើប្រជាពលរដ្ឋកាលពីថ្ងៃទី១៣ ខែមេសា ដែលកំពុងរាំផឹកស៊ីសប្បាយអបអរឆ្នាំថ្មីធ្វើឱ្យមនុស្សពីរនាក់រងរបួសធ្ងន់។កម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ ស៊ើបអង្កេត តាមប្រមាញ់ជនដៃដល់ដែលបានបាញ់ប្រហារទៅលើប្រជាពលរដ្ឋ ដែលកំពុងរាំសប្បាយអបអរឆ្នាំថ្មី ដោយប្រើអាវុធខុសច្បាប់បាញ់រះទៅលើហ្វូងមនុស្សបង្កឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរមនុស្សចំនួន២នាក់។ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញារួចហើយ...

ឃាតកម្ម! រំលោភបូករួចសម្លាប់នៅសង្កាត់អូរស្មាច់ ត្រូវកម្លាំងនគរបាលបំបែកបានសម្រេច និងចាប់ជនដៃដល់ ៣នាក់

ឧត្តរមានជ័យ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានដឹកនាំផ្ទាល់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង បានដោយជោគជ័យ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី១៩...

ក្រសួង រកឃើញថា គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ មានសារធាតុគីមី ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិត

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានពីការហាមឃាត់ចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ជាពិសេស មានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា តាមលទ្ធផល នៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល...

ទើបការហើយមិនទាន់បានប៉ុន្មានផង ផេនខេក ប្រកាសបញ្ចប់ទំនាក់ទំនងជាមួយស្វាមីថ្ងៃនេះ

ភ្នំពេញ៖ ទើបការហើយមិនទាន់បានប៉ុន្មាផង ពេលនេះ ផេនខេក ប្រកាសបញ្ចប់ទំនាក់ទំនងជាមួយស្វាមីដោយបានសរសេររៀបរាប់នៅលើបណ្តាញសង្គមថា “៦ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឱ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង២ស្រឡាញ់គ្នាខ្លាំងណាស់ (បញ្ជាក់៖ មិនមែនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត)។ គួរបញ្ជាក់ដែរថា ស្នេហារវាងតារាភេទទី៣ ផេកខេក បានចាប់ផ្តើមឡើងរយៈពេល៦ឆ្នាំដោយអ្នកទាំង២បានឆ្លងកាត់រឿងជាច្រើនជាមួយគ្នាទម្រាំបានរៀបការបន្ទាប់ពីវិបត្តិនៃវីរុសកូវីដ១៩បានស្ងប់ស្ងាត់បន្តិច។...

ចាប់ខ្លួនមនុស្ស ៦នាក់ ក្នុងករណីផ្ទុះអាវុធច្រើនគ្រាប់មុខក្លិបកម្សាន្ត DOT ក្នុងខណ្ឌសែនសុខ កាលពីយប់មិញ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ៦នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅខាងមុខក្លិបកម្សាន្ត DOT ដែលបានកើតចេញពីក្នុងក្លិប ផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា...

តើពិតឬទេលោកឌុច ចាន់ឌី ត្រូវជាប្អូនបង្កើត តារាសម្ដែងល្បីឈ្មោះ អ្នកនាងឌុច លីដា

ក៍ព្រោះតែការមានមុខមាត់ ស្រដៀង អ្នកនាង ឌុច លីដា តារាកំពុងល្បីឈ្មោះ បានធ្វើអោយ លោក ឌុច ចាន់ឌី ត្រូវបានគេនាំគ្នាផ្អើលថា លោកជាប់សាច់ឈាម ជាមួយ តារាស្រស់ស្អាតរូបនេះ។ យ៉ាងណា...

ករណីឃាតកម្ម ផ្ដើមចេញពីការលេងបាល់ទាស់ពាក្យសំដីគ្នា ចងជាគំនុំរហូតឈានដល់ការសម្លាប់យុវជនម្នាក់ចំថ្ងៃចូលឆ្នាំខ្មែរ នៅស្រុកមុខកំពូល

កណ្តាល.នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃទី15 ខែមេសាឆ្នាំ 2022 មានយុវជនម្នាក់បានសុំឪពុកម្ដាយ ទៅដើរលេងជាមួយនឹងមិត្តភក្កិ ដ៏ទៃទៀត នៅថ្ងៃចូលឆ្នាំទី 2ក៏បានធ្វើដំណើរទៅលេងនៅឯវត្តអន្លង់ស្លែង លុះពេលធ្វើដំណើរមកដល់នៅកន្លែងកើតហេតុ ក៏បានចុះពីលើម៉ូតូដើរលេងជាមួយនឹងមិត្តភក្កិ ក្នុងបរិវេណវត្ត ហើយយុវជនរូបនោះកំពុងតែដើរ ក៏ស្រាប់តែមានយុវជនម្នាក់បានទាញយកដំបងឈើជ្រុងមួយ មកវាយចំកញ្ចឹងកពីក្រោយមួយទំហឹងបណ្ដាលឲ្យយុវជនរូបនោះ...

ចូលរួមអបអរ !លោកឧកញ៉ា សម្បត្តិ និងលោកជំ ទាវចុះប្រគល់នូវរង្វាន់រថយន្តព្រូស១គ្រឿងដល់តំ ណាងចែកចាយគ្រួសារកក់ក្តៅឈ្មោះ ស្រីនិច នៅស្រុកស្វាយជ្រំខេត្តស្វាយរៀង

ភ្នំពេញ:លោកឧកញ៉ា អ៊ុច សម្បត្តិនិងលោកជំទាវ ហ៊ឹម សុភ័ក្រ្ត កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២២ ម្សិលមិញបានចុះទៅប្រគល់នូវរង្វាន់រថយន្តព្រូស ១គ្រឿងដល់តំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួ សារកក់ក្តៅដែលចាប់ឆ្នោតត្រូវកាលពីថ្មីៗនេះ។សាមីខ្លួនអ្នលនាង ស្រីនិច បានរៀបរាប់ទាំងអារម្ម ណ៍រំភើបថាហេឡូបងប្អូនទាំងអស់គ្នានិយាយពីថាបងប្អូនហើយកាលពីម្សិលមិញនាងខ្ញុំមិនបានផុសភ្លាមៗដោយសារតែរវល់។បងប្អូននេះគឺជាឡានដែ លខាងក្រុមហ៊ុនគាត់មកប្រគល់ឡានដែលនាងខ្ញុំត្រូវរង្វាន់កាលពីថ្ងៃ០៤ខែ០៤ឆ្នាំ២០២២ដោយនា ងខ្ញុំធ្វើការផ្សងសំណាងជាមួយនឹងសន្លឹកឆ្នោតចា ប់រង្វាន់ត្រូវឡាន់។និយាយពីថានាងខ្ញុំពិតជារំភើបខ្លាំងណាស់បងប្អូនកាលពីម្សិលមិញដែលខាងក្រុ...

ធនាគារ ព្រីនស៍ ម.ក បានបោះទុនវិនិយោគបន្ថែម 35លានដុល្លារលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

[ភ្នំពេញ ថ្ងៃទី07 ខែមេសា ឆ្នាំ2022] នៅថ្ងៃនេះ ធនាគារ ព្រីនស៍ ម.ក បានដាក់ទុនវិនិយោគបន្ថែមចំនួន 35លានដុល្លារ សរុបចំនួន 50លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។ ធនាគារ...

ព័ត៌មានផ្សេងៗ