ក្រសួងពាណិជ្ជកម្ម៖ រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមាន ពីភាគីអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយបញ្ហាពន្ធ ដែលការចរចានឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ
(ភ្នំពេញ)៖ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើសកម្មភាពភ្លាមៗ ស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធករណីដំឡើងពន្ធគយលើទំនិញកម្ពុជានោះ, នៅពេលនេះ ភាគីសហរដ្ឋអាម៉េរិក បានឆ្លើយតបជាវិជ្ជមាន សំណើសុំបើកការចរចាស្វែងរកដំណោះស្រាយបញ្ហាពន្ធគយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ដែលទើបចេញផ្សាយនៅរសៀលថ្ងៃទី១០...