ម្ចាស់ប្រ៊ែនសាច់ចង្កាក់HBF នាំលោកផាន់រ៉ុង ទៅសម្ភោធហាងធ្វើឲ្យកក្រើកដល់បងប្អូននៅខេត្តព្រៃវែង និងខេត្តស្វាយរៀង

Spread the love

ស្វាយរៀង៖ លោក គឹម ហួន ម្ចាស់ប្រ៊ែនសាច់ចង្កាក់ HBF នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បាននាំតារាកំពុងតែល្បីស្ថិតក្នុងដួងចិត្តរបស់យុវវ័យ លោក ផាន់ រ៉ុង ចុះទៅសម្ពោធហាងសាច់ចង្កាក់ឲ្យតំណាងចែកចាយរបស់ខ្លួន នៅខេត្ត ព្រៃវែង និងខេត្តស្វាយរៀង បានធ្វើឲ្យកក្រើកដល់បងប្អូនប្រជាពលរដ្ឋ និងហ្វែនៗ ផ្ទុះការគាំទ្រខ្លាំង ។
ទន្ទឹមនឹងទទួលបានការគាំទ្រខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងហ្វែនៗរបស់តារា ផាន់ រ៉ុង ដែលជាអ្នកតំណាងម៉ាកយីហោ (brandembasader) របស់ខ្លួន ស្ថាបនិកសាច់ចង្កាក់ HBF វ័យក្មេងរូបនេះ បានសម្តែងនូវទឹកចិត្តរំភើបរីករាយ ជាខ្លាំង និងបានបញ្ជាក់ថា លោកនឹងពង្រីកសាខារបស់លោកឲ្យកាន់តែបានច្រើនដើម្បីឆ្លើយតបតាមតម្រូវការ របស់បងប្អូន ប្រជាពលរដ្ឋ ។ មិនតែប៉ុណ្ណោះលោកនឹងផ្តល់ភាពសប្បាយរីករាយដល់បងប្អូនដែលគាំទ្រ តាមរយៈវីដេអូកំប្លែងខ្លីៗ របស់ក្រុមតារាផាន់ រ៉ុង និងតារាផ្សេងៗទៀតដែលប្រចាំប៊្រែនសាច់ចង្កាក់ HBF ។

សូមជម្រាបថា បន្ទាប់ពីប្រ៊ែនសាច់ចង្កាក់ HBF មានទីផ្សារកាន់តែខ្លាំងរហូតទទួលបានតំណាងចែកចាយច្រើនឡើងៗទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា សហគ្រិនវ័យក្មេងរូបនេះបានពង្រីកអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះក្រៅពី ប្រ៊ែនសាច់ចង្កាក់ HBFនេះ លោកក៏នៅមានជំនួញផ្សេងទៀតនៅក្នុង ដៃផងដែរ ។

About The Author

ព័ត៌មានផ្សេងៗ