តំណាងចែកចាយម្នាក់របស់អាហារក្រៀមរីឆែលហូម សម្ងំបំបែកទីផ្សារខណៈដែលគេកំពុងភ្ញាក់ផ្អើលរឿងតារា ថៃស្លាប់ និង រឿងសង្គ្រាមអ៊ុយក្រែន !
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្ថានភាពការប៉ះទង្គិចគ្នារវាងរុស្ស៊ី និងអ៊ុយក្រែនបង្កជាផ្កាភ្លើងសង្គ្រាម និងព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយទៀតគឺ ករណីស្លាប់របស់តារាថៃតាំងម៉ូ ប៉ុន្តែបែជា តំណាងចែកចាយម្នាក់របស់អាហារក្រៀម រីឆែលហូម គឺអ្នកស្រីជីតា ខំប្រឹងប្រែងបំបុកទីផ្សាររហូតមានការទទួលបាន ការគាំទ្រលក់ដាច់បំផុតគួរឲ្យភ្ញាក់ផ្អើល ។បើតាមអ្នកស្រីជីតា បានជម្រាបឲ្យដឹងថា បន្ទាប់ពីចូលជាតំណាងចែកចាយរបស់ អាហារក្រៀម រីឆែលហូមរហូតទទួល បានការគាំទ្រនិងលក់ដាក់ខ្លាំងនេះដោយសារលោកស្រីបានតាំងចិត្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាផ្គត់ផ្គងដល់អតិថិជនរបស់ខ្លួននូវផលិតផលដែលមានគុណភាពខ្ពសដោយផលិតចេញពីស្នាដៃកូនខ្មែរផ្ទាល់ប្រកបដោយអនាម័យខ្ពស់រួមជាមួយនឹងសេវារហ័សទាន់ចិត្តបើទោះបីមានការមមាញឹកខ្លាំងក្តី ។ ម្យ៉ាងទៀតដោយសារសម័យកាលកូវីដនេះ បងប្អូន ប្រជាពលរដ្ឋមិនសូវចេញទៅខាងក្រៅនោះទេបើមិនមានការចាំបាច់ដូចជាផ្សារត្រីផ្សារបន្លែជាដើម ទើបភាគច្រើនពួគាត់ បានកុម្ម៉ងជាអាហារកញ្ចប់ដូចជាអាហារក្រៀមរបស់រីឆែលហូមនេះ ។
លោកស្រីបានលួចបង្ហើបឲ្យដឹងបន្តថា មុនឈានជើងចូល និងសម្រេចចិត្តចាប់យកនូវអាជីវកម្មមួយនេះ លោកស្រីធ្លាប់ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយដែលលោកស្រីពេញចិត្តណាស់ដែរ ប៉ុន្តែលោកស្រីគិតថា លោកស្រីមិនអាចនៅតែធ្វើ ការឲ្យគេមួយជីវិតអញ្ចឹងនោះទេគឺត្រូវតែមានមុខរបរមួយច្បាស់លាស់របស់ខ្លួន ។ ទើបលោកស្រីបានឃើញនូវ ផលិតផលអាហារក្រៀមរីឆែលហូមនេះ លោកស្រីបានតាមដានអស់រយៈពេលមួយរយៈបានដឹង និងមានទំនុកចិត្តពិតប្រាកដទើបលោកស្រីសម្រេចចិត្តចូលជាតំណាងចែកចាយ ។
លោកស្រីបញ្ជាក់ថា អ្វីដែលធ្វើឲ្យលោកស្រីចាប់អារម្មណ៍ខ្លាំងនោះគឺផលិតផលអាហារក្រៀមរបស់រីឆែលហូម ស្នាដៃរបស់កូនខ្មែរដែលផលិតដោយខ្លួនឯងដែលមានគ្រឿងផ្សំសុទ្ធតែជារបស់មានគុណភាព និងមិនធ្វើឲ្យប៉ះ ពាល់ដល់សុខភាព ។ លោកស្រីបានបន្ថែមថាបើលោកស្រីបានចូលជាតំណាងចែកចាយកាន់តែងាយស្រួលពី ព្រោះប៊្រែនអាហារក្រៀម រីឆែលហូមនេះ មានទីផ្សារនៅក្នុងបណ្តាញសង្គមរួចស្រេចទៅហើយ ។ ចំពោះអាថ៌កំបាំងដែលអតិថិជនគាំទ្រប៊្រែនអាហារក្រៀមនេះ គឺមានទំនុកចិត្តខ្ពស់លើគុណភាពមិនខុសពីលោកស្រីដែរ ទើបលោកស្រីទទួលបានលទ្ធផលល្អប្រសើរនេះ ៕