Blog

ពលរដ្ឋអ៊ុយក្រែនបរាជ័យក្នុងការរត់ភៀសខ្លួនចេញពីក្រុង Mariupol ជាលើកទី ២ បើទោះជារុស្ស៊ីបានប្រកាសបទឈប់បាញ់ក្នុងក្រុងមួយនេះក៏ដោយ

អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែនបរាជ័យក្នុងការរត់ភៀសខ្លួនចេញទីក្រុងMariupolជាលើកទី២បើទោះជារុស្ស៊ីបានប្រកាសឲ្យមានបទឈប់បាញ់នៅក្នុងទីក្រុងកំពង់ផែមួយនេះក៏ដោយ។ការបរាជ័យក៏ព្រោះតែគ្រាប់ផ្លោងនិងការបាញ់ប្រហារនៅក្នុងទីក្រុងនៅតែបន្តកើតមានដែលជាការគំរាមកំហែងយ៉ាងខ្លាំងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ខណៈចំនួនអ្នកស្លាប់ក៏បន្តកើនឡើងផងដែរ។ គួរបញ្ជាក់ជូនថាគិតត្រឹមពេលនេះគឺវាមានរយៈពេល១២ថ្ងៃហើយដែលរុស្ស៊ីបានបើកការវាយប្រហារចូលទៅក្នុងប្រទេសអ៊ុយក្រែនហើយសង្គ្រាមនេះបានធ្វើឲ្យពលរដ្ឋអ៊ុយក្រែនប្រមាណជា១,៥លាននាក់បានសម្រេចរត់ភៀសខ្លួនចេញក្រៅប្រទេសពលរដ្ឋរាប់រយនាក់បានស្លាប់បាត់បង់ជីវិតនិងរាប់ពាន់នាក់ផ្សេងទៀតបានរងរបួស។ចំពោះប្រទេសដែលពលរដ្ឋអ៊ុយក្រែនបានភៀសខ្លួនទៅរស់នៅវិញគឺបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបដែលនៅជិតអ៊ុយក្រែន៕

កាន់តែក្តៅហើយ!!! ពលរដ្ឋអាមេរិករាប់ពាន់នាក់ ដាក់ពាក្យចូលកងទ័ពជួយអ៊ុយក្រែន ប្រយុទ្ធជាមួយយោធារុស្ស៊ី ខណៈដែល….

កាន់តែក្តៅហើយ!!!ពលរដ្ឋអាមេរិករាប់ពាន់នាក់ដាក់ពាក្យចូលកងទ័ពជួយអ៊ុយក្រែនប្រយុទ្ធជាមួយយោធារុស្ស៊ី ខណៈដែល….មនុស្សរាប់ពាន់នាក់បានដាក់ពាក្យទៅស្ថានទូតអ៊ុយក្រែន នៅក្រុងវ៉ាស៊ីនតោន ក្នុងបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងរុស្ស៊ីជាមួយនឹងកងទ័ពអ៊ុយក្រែន។មន្ត្រីយោធានៅស្ថានទូតបានប្រាប់ទីភ្នាក់ងារ Anadolu ថា ពួកគេបានទទួលអ៊ីមែលជាង ៣ពាន់ ពីអ្នកដែលចង់ទៅអ៊ុយក្រែន។ មន្ត្រីសុំមិនបញ្ចេញឈ្មោះរូបនេះបានឱ្យដឹងថា«យើងបានឆ្លើយទៅពួកគេហើយសុំឱ្យពួកគេបំពេញពាក្យស្នើសុំ។បន្ទាប់មកយើងនឹងពិនិត្យពាក្យសុំទាំងអស់ហើយពិនិត្យមើលអ្នកណាដែលមានសមត្ថភាពអាចទៅបាន។ពេលនេះយើងកំពុងដំណើរការហើយ»។ក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យប្រភពដដែលបង្ហើបថា មានទាំងអតីតមន្ត្រីយោធា និងជនស៊ីវិលដែលពួកគរសុទ្ធសឹងចង់ជួយប្រជាជនអ៊ុយក្រែនដោយផ្ទាល់។គួររំលឹកថាកាលពីថ្ងៃពុធប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyyបាននិយាយថាទាហានបរទេសចំនួន១៦,០០០នាក់កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីចូលរួមសង្រ្គាមប្រឆាំងនឹងកងកម្លាំងរុស្ស៊ីហើយកាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកប្រយុទ្ធទាំងនោះ បាទៅដល់អ៊ុយក្រែនហើយ៕

លួចគេបានវាគ្រាន់ដល់ពេលម្ចាស់គេទាន់ទ្រោមខ្លួនទើបប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញះ ហេតុការណ៍នេះកេីតឡេីងនាវាលាម៉ោង ៣នឹង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្តុបផ្លូវ៣០មែត្រទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័ឈ្មោះអូន អាយុ ២៦ឆ្នាំ មុខរប...

លឿនហួស ទើបតែយកត្រីដែលម្ចាស់គេជួបទុក្ខក្រឡា.ប់ឡាន បែរជាមកជួបរឿងនេះដែរ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង វេលាម៉ោងប្រមាណ០៨ និង៣៥នាទីយប់ ត្រូវនឹងថ្ងៃទី០៦ ខែមីនាឆ្នាំ២០២២នេះដែលមានរថយន្តដឹកត្រីមួយគ្រឿងបានក្រឡា.ប់ផ្ងារជើងបណ្ដាលឲ្យរងការខូ.ចខា.តយ៉ាងដំណំ ហើយមិនត្រឹមតែប៉ុណ្ណោះនោះទេ ថែមទាំងបានចាក់ត្រីរាប់សិបតោនពេញលើផ្លូវទៀតផងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមកមើលនិងយកត្រីទៀតផងនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ឈ្មួញ ខណ្ឌសែនសុខ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើកបុករថយន្តកូរ៉េដឹកត្រីមួយគ្រឿងពាក់ស្លាកលេខកំពង់ឆ្នាំង3A0744ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតគេចពីម៉ូតូកង់បីមួយគ្រឿងមកខាងឆ្វេងដៃឡើងលើខឿនសួនចែកទ្រូងផ្លូទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដីឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងចាក់ត្រីចម្រុះរាប់តោនរាយពេញផ្លូវនិងបណ្ដាលឲ្យតែកុងរបួសធ្ងន់ចំណែកព្រូរងរបួសស្រាលភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ក្រោយបន្សល់ទុករថយន្តនិងត្រីនៅលើដងផ្លូវក៏មានបងប្អូនប្រជាពលរដ្ឋនាំគ្នាមកលួចត្រីយកទៅម្នាក់មួយថង់ទៅផ្ទះបានយ៉ាងសុវត្តិភាព៕

ស្អាតណាស់! ឈុតរាត្រីសមោសរ យុវតី ទៀង បូរមី ត្រៀមស្លៀកដើរក្នុងវគ្គប្រកួតបឋម MTU នៅឯឌូបៃ ឃើញហើយមិនសរសើរមិនបាន

ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ យុវតី ១៦ ឆ្នាំ ទៀង បូរមី ដែលជា MissTeenUniverseCambodia2021Top10នោះដែលបានជ្រើសរើសជាយុវតីដំបូងតំណាងឲ្យកម្ពុជា ចូលរួមការប្រកួតលើឆាកអន្តរជាតិ Miss Teen Universe ក្នុងឆ្នាំ ២០២២...

ទុក្ខផ្ទួនៗ អ្នកម្តាយចែកឋានទើបជិត១ឆ្នាំ ពេលនេះ វី ឌីណែត បា ត់ ប ង់ អ៊ុប្រុសម្នាក់ទៀត

តារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត ដែលត្រូវជាកូនស្រីបង្កើតរបស់លោក ហួឡាវីបានបង្ហោះសារទាំងក្តីសោកសៅក្រោយពេលអ្នកម្តាយរបស់កញ្ញាបានចែកឋានអស់រយៈជិតមួយឆ្នាំហើយនោះ។ពេលនេះកញ្ញាបានបាត់បង់អ៊ុប្រុសជាទីស្រឡាញ់របស់កញ្ញាហើយនេះបើយោងតាមការបង្ហោះសារពី ហ្វេសប៊ុករបស់កញ្ញាផ្ទាល់។កញ្ញា វី ឌីណែត ពិតជាមានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ពេលដែលបាត់បង់លោកអ៊ុប្រុស ។ ជាមួយគ្នានោះផងដែរ កញ្ញា...

ហាង ស្មងគោនិងប្រហិតធំ មួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះ

ភ្នំពេញ ៖ ហាងលក់ស៊ុប«ស្មងគោ និងប្រហិតធំ» ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំការដូងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអគ្គិឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ។...

តារាប្រុស ស្រី ជាច្រើនដួង អញ្ជើញទៅចូលរួមពិធីបុណ្យស ព លោក អៀង ចេនឡា ទាំងទឹកមុខក្រៀមក្រំ

កាលពីយប់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២២កន្លងទៅនេះមហាជនជាច្រើនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិងមិត្តក្នុងរង្វង់សិល្បៈមានការរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយទទួលដំណឹងមរណភាពរបស់តារាប្រុសពហុជំនាញលោកអៀងចេនឡាដែលធ្លា.ក់ខ្លួនឈឺធ្ង.ន់ម្តងទៀតដោយជំងឺរលា.កស្រោ.មខួ.រ ។ដំណឹងមរណភាពរបស់តារាប្រុសពហុជំនាញលោកអៀងចេនឡាក៏នៅតែធ្វើឲ្យក្រុមគ្រួសារមិត្តភក្តិក្នុងរង្វង់សិល្បៈនិងបណ្តាអ្នកគាំទ្រហាក់មិនទាន់អស់ចិត្តនៅឡើយនោះទេព្រោះតែពិតជាលឿនពេកហើយ ដែលលោកសម្រាកព្យាបាលលើកចុងក្រោយរយៈពេលប្រមាណ១២ថ្ងៃនោះ។យ៉ាងណាមិញក្រោយទទួលដំណឹងមរណភាពនេះមហាជននិងមិត្តក្នុងរង្វង់និងក្រៅសិល្បៈជាច្រើនក៏បានផ្ញើរសារចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃស.ព.ជាបន្តបន្ទាប់តាមរយៈការបង្ហោះសារនិងមរណទុក្ខរបស់លោក អៀង ចេនឡា ក៏ដូចជាការចូលរួមបុណ្យស.ព.តាមសទ្ធាផងដែរ ។ យ៉ាងណាមិញ ក្រោយទទួលដំណឹងមរណភាពនេះ មហាជន និងមិត្តក្នុងរង្វង់ និងក្រៅសិល្បៈជាច្រើន ក៏បានផ្ញើរសារចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃស.ព.ជាបន្តបន្ទាប់តាមរយៈការបង្ហោះសារនិងមរណទុក្ខរបស់លោក អៀង ចេនឡា...

ផ្ទុះផ្អើលជាថ្មី! តាមពិតនាង Sand ជានារីភេទទីបី និងមានប្រវត្តិគ្រួសារមិនធម្មតា

ប្រិយមិត្តមួយចំនួនដែលតាមដានរឿងរ៉ាវការស្លាប់របស់តារាស្រីTangmoប្រាកដស្គាល់រួចមកហើយនូវជនសង្ស័យទាំង៥នាក់ដែលបានធ្វើដំណើររួមទូកជាមួយនាង។យ៉ាងណាមិញជុំវិញហេតុការណ៍ដ៏តក់ស្លុតចំពោះដំណឹងមរណភាពរបស់កំពូលតារាស្រីTangmoនៅតែក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសារព័ត៌មាន ដោយក្នុងចំណោម មនុស្សទាំង ៥ នាក់ដែលជាប់ពាក់ព័ន្ធក្នុងរឿងរ៉ាវនៃការ ស្លា ប់ របស់តារាស្រីរូបនេះគេសង្កេតឃើញថាមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើអ្នកចាត់ការផ្ទាល់របស់ Tangmo គឺនាង Gatick និងនាង Sand។ តារាស្រី Tangmo...

បុរស២នាក់ត្រូវដេញចាប់ខ្លួនបាន ក្រោយឃើញសមត្ថកិច្ចភ្លាមជិះរត់គេចខ្លួនភ្លែត

ភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្សពួកជាច្រើននាក់ផ្សេងទៀត ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ធ្វើការជិះប្រដេញនិងចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំងនេះបានឃើញកម្លាំងសមត្ថកិច្ចភ្លាម ហើយក៏ព្យាយាមជិះរត់គេចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ខែមីនាឆ្នាំ២០២២នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្ដោយផ្លូវ២០០៤ ស្ថិក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានអោយដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការជិះម៉ូតូល្បាតមើលក្នុងភូមិសាស្ត្រ...

ព័ត៌មានផ្សេងៗ