បុរសម្នាក់ប្រើកាំបិតប័ងតោ និងកូនកាំបិតមុខស្រួចសំលាប់ប្រពន្ធរួចរត់ចូលទៅសារភាពនៅប៉ុស្តិ៍នគរបាលបេតិកភណ្ឌក្រាំងក្រូច
សៀមរាប៖ បុរសម្នាក់បានចូលខ្លួនទៅសារភាពចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលបេតិកភណ្ឌក្រាំងក្រូច ក្នុងភូមិស្រះខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប បន្ទាប់ពីបានកាប់សម្លាប់ប្រពន្ធរបស់ខ្លួនរួច ដោយសារខឹងមិនមើលថែម្តាយបង្កើតរបស់ខ្លួន។ ជនសង្ស័យមានឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនរងគ្រោះឈ្មោះ សៅ...