Blog

ជូនពរម្នាក់ ១ មក! ទៀង បូរមី យុវតីដំបូង បានចេញទៅប្រកួត MTU នៅ ឌូបៃ

ពិតណាស់ យុវតី ១៦ ឆ្នាំ ទៀង បូរមី ដែលជា Miss Teen Universe Cambodia ២០២១ Top ១០ បានជ្រើសរើសជាយុវតីដំបូងតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ...

រំភើបចិត្តជំនួស!!! មហាសេដ្ធី ជប៉ុន បរិច្ចាកលុយជួយដល់ អ៊ុយក្រែន ក្នុងការ ការពារប្រទេសចំនួនរហូតទៅដល់…..

រំភើបចិត្តជំនួស!!!មហាសេដ្ធីជប៉ុនបរិច្ចាកលុយជួយដល់អ៊ុយក្រែនក្នុងការការពារប្រទេសចំនួនរហូតទៅដល់មហាសេដ្ឋីជប៉ុនលោកHiroshiMikitaniបាននិយាយនៅថ្ងៃអាទិត្យទី២៧កុម្ភៈនេះថាលោកនឹងបរិច្ចាគលុយផ្ទាល់ខ្លួនចំនួន៨,៧លានដុល្លារដល់រដ្ឋាភិបាលអ៊ុយក្រែនដោយហៅការឈ្លានពានរបស់រុស្ស៊ីថាជា “បញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ”។ ស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សRakutenរូបនេះបាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyyថាការបរិច្ចាគលុយចំនួន១ពាន់លានយ៉េន(៨,៧លានដុល្លារអាមេរិក)នឹងឆ្ពោះទៅរក“សកម្មភាពមនុស្សធម៌ដើម្បីជួយប្រជាជនអ៊ុយក្រែនដែលរង-គ្រោះដោយអំពើហិ-ង្សា”។ លោកMikitaniបាននិយាយថាលោកធ្លាប់បានទៅលេងទីក្រុងKievក្នុងឆ្នាំ២០១៩ហើយបានជួបជាមួយលោកZelenskyyទៀតផង។លោកMikitaniបាននិយាយនៅក្នុងសំបុត្រនោះថា“ចិត្តរបស់ខ្ញុំគឺនៅជាមួយអ្នក និងប្រជាជនអ៊ុយក្រែន។ ខ្ញុំជឿថាការជាន់ឈ្លីសន្តិភាពនិងប្រជាធិបតេយ្យដោយកម្លាំងអយុត្តិធម៌ គឺជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ។ខ្ញុំសង្ឃឹមដោយស្មោះថារុស្ស៊ីនិងអ៊ុយក្រែនអាចដោះស្រាយបញ្ហានេះដោយសន្តិវិធីហើយប្រជាជនអ៊ុយក្រែនអាចមានសន្តិភាពម្តងទៀតបានឆាប់ៗតាមដែលអាចធ្វើទៅបាន”៕

«ម្ដាយ Tangmo nida បាននិយយពីមនុស្សដែលនៅលើទូកប្រាប់ប៉ូលិស ទម្លាយរឿង« Tangmo nida » អ្វីដែលកែវនិយាយគឺជាការកុហក

ម្តាយ Tangmo nida មានភស្តុតាងដែលថាវាជាការនិយាយពីមនុស្សនៅលើទូកបង្ហាញពីកិច្ចព្រមព្រៀងសម្ងាត់ដែលកូនស្រីមិនដឹង។ ដែលជាគ្រោះថ្នាក់ទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតបណ្តាលឱ្យស្លាប់«អ្នកស្រី ផាន់នីដា ស៊ីរ៉ាយុទ្ធយ៉ូធិន» ម្តាយរបស់ Tangmo nida បានទាក់ទងមន្ត្រីស៊ើបអង្កេត ដើម្បីដាក់ឯកសារបន្ថែម ដែលជាការនិយាយពីបុរសនៅលើទូកដើម្បីបន្លឺដល់មិត្តភ័ក្តិរបស់គាត់...

បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជាជនសង្ស័យ ជាតិថៃ ចំនួន០២នាក់

បន្ទាយមានជ័យ: កាលពី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បង្ក្រាបករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ឃាត់ខ្លួនជនសង្ស័យជាជនសង្ស័យជាតិថៃចំនួន០២នាក់ ។ រឹបអូសរួមទាំងវត្ថុតាងមួយចំនួនធំ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លទ្ធផល បានឃាត់ខ្លួនជនសង្ស័យរក្សាទុកនិងជួញដូរយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតជា...

រើសបានក្រដាសប្រាក់១លានដុល្លាត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧

នៅវេលាម៉ោង ០៧និង៥០នាទី ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីប្រជាពលរដ្ឋក្នុងករណីរើសបានក្រដាសប្រាក់ ១លានដុល្លាអាមេរិកចំនួន០១សន្លឹកត្រូវបាននគរបាលចុះអន្តរាគមន៍ភ្លាមៗក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ ១១៧ ដែលស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...

គ្រោះថ្នាក់ណាស់! ផ្ទុះកំប៉ុងហ្គាសបណ្តាលឲ្យឆាបឆេះផ្ទះ២ខ្នង និងម៉ូតូ២គ្រឿង

កំពត៖ ផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង និងម៉ូតូ ចំនួន ២គ្រឿង ត្រូវបានអគ្គិភ័យលេបត្របាក់ នៅក្នុងហេតុការណ៍ផ្ទុះកំប៉ុងហ្គាសនៅផ្ទះអ្នកបញ្ចូលហ្គាសលក់។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២៖៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៦ខែកុម្ភៈ ឆ្នាំ ២០២២...

អរគុណបងៗ ហេងៗ យកទៅប្រើ សុខសប្បាយ..🤣 រកតែលាងទឹកហើយមិនទាន់ ត្រូវថ្លៃភ្លឹបតែម្ដង ៣ខេត្ត សមត្ថកិច្ចចម្រុះប.ង្រ្កាបបានរថយន្ត២០គ្រឿង ដែលអត់ពន្ធ និងពាក់ផ្លា.កលេខក្លែង.ក្លាយ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានសហការជាមួយកម្លាំងសមត្ថកិច្ចចុះប.ង្ក្រាបរថយន្ត២០គ្រឿងដែលអត់ពន្ធនិងពាក់ផ្លា.កលេខក្លែង.ក្លាយនៅខេត្តត្បូងឃ្មុំក្រចេះនិងមណ្ឌលគិរី។ការចុះប.ង្ក្រាបនេះធ្វើឡើងតាមអនុសាសន៍របស់ឯកឧត្តម គុណញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០%ចំពោះរថយន្តចង្កូតឆ្វេងដែលមានស្រាប់នៅក្នុងស្រុកនិងដោយមានការចង្អុលបង្ហាញពីលោកអគ្គនាយករងនិងជាប្រធាននាយកដ្ឋានប.ង្ការនិងប.ង្រ្កាបបទល្មើ.ស។ លោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រា.វជ្រា.វ និងប.ង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះប.ង្ក្រាបលើរថយន្តចង្កូតឆ្វេងអត់ពន្ធនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំខេត្តក្រចេះនិងខេត្តមណ្ឌលគិរីដោយបានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថនិងមន្ត្រីស្នងការរដ្ឋាននគរបាលក្នុងខេត្តនីមួយៗដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាទាំងបីខេត្តផងដែរ។ លទ្ធផលរយៈពេលបួនថ្ងៃមន្ត្រីគយតំបន់៦ ប.ង្ក្រាបបានរថយន្តអត់ពន្ធពាក់ស្លា.កលេខក្លែង.ក្លាយ រួមមាន៖* ខេត្តត្បូងឃ្មុំ មានរថយន្ត...

រថយន្តបែនដឹកខ្សាច់ បុ.កយុវជនម្នាក់ស្លា.ប់ទាំង ព្រឹកនៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ:យុវជនម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីរថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកបុ.កកិ.នពីក្រោយ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រកែងនិងផ្លូវ២៧១សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុយុវជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌ក្រហមលាយសពាក់ផ្លាកលេខកណ្តាល1AA0031ចេញពីស្រុកកណើតនៅឯស្រុកស្អាងខេត្តកណ្តាលគោលបំណងមកជួយលក់បន្លែម្តាយនៅផ្សារដើមគរខណ:មកដល់ចំណុចកើតហេតុយុវជខាងលើបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងលុះដល់ចំណុចភ្លើងស្តុបក៏បន្ថយល្បឿនដើម្បីរងចាំភ្លើងស្តុបស្របពេលនោះក៏មានរថយន្តបែនដឹកខ្សាច់មួយគ្រឿងពណ៌សពាក់ផ្លាកលេខភ្នំពេញ3E2788បើកបរដោយបុរសម្នក់ក្នុងទិសដៅស្របគ្នានៅខាងក្រោយជនរងគ្រោះបើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុ.កយុវជនរងគ្រោះដែលកំពុងជិះម៉ូតូបង្អង់រងចាំភ្លើងស្តុបទាំងកម្រោលបណ្តាលឲ្យដួលម៉ូតូត្រូវរថយន្តកិនចំពីលើបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ក្រុងដែលកំពុងតែឈរជើងនៅក្បែរកន្លែងកើតហេតុបានឃាត់ខ្លួនអ្នកបើករថយន្តបង្កនិងបានសហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌមានជ័យចុះមកធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចារចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។ចំណែកសពយុវជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដំណើរស្វែងរក Nida Patcharawiraphong បានចាប់ផ្តើមម្តងទៀតបន្ទាប់ពីកប៉ាល់បានលិច ១០ម៉ោងក្រោយមកនៅតែរកមិនឃើញ

ក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមស្វែងរក នីដា’ Nida Patcharawiraphong ម្តងទៀត បន្ទាប់ពីបាត់ខ្លួនពីទូកនៅកណ្តាលទន្លេចៅប្រាយ៉ា ១០ម៉ោងក្រោយមកនៅតែរកមិនឃើញ។ និងបានប្រកាស់សូមឲ្យនាវាទាំងអស់បន្ថយល្បឿនដោយមានការប្រុងប្រយ័ត្ន។ពីករណីរបស់ Nida Patcharawiraphong ដែលជាតារាសម្តែងដ៏ល្បី បានធ្លាក់ពីទូកល្បឿនលឿននៅកណ្តាលទន្លេចៅប្រាយ៉ា ជិតស្ពានរ៉ាម៉ា៧ ដែលបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៤...

មុខឡើងកំប៉ុលៗគួរឱ្យក្នាញ់!! កូនស្រីជំទាវវ័យក្មេង ស៊ន សៀវម៉ី អាយុបាន ៤ ខែ ចេញត្រេមុខកាត់បា៉ៗខ្លាំងជាងម៉ាក់ៗ

មហាជនភាគច្រើនប្រាកដជាស្គាល់កីឡាការិនីតេក្វាន់ដូដ៏ឆ្នើមស៊នសៀវម៉ីមិនខានដោយចាប់តាំងពីឡើងងារជាជំទាវមក កីឡាការិនីរូបនេះហាក់មានយីអ៊ុនឡើងទទួលបានអំណោយធំៗដ៏មានតម្លៃជាបន្តបន្ទាប់ក្នុងជីវិត ដោយលោកជំទាវបានទទួលស្វាគមន៍តំណក់ឈាមកូនស្រីដំបូងដ៏ស្រស់ស្អាតកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅក្រោយពីបានរៀបចំកម្មវិធីរៀបការយ៉ាងស្ងប់ស្ងាត់ក្នុងរដូវកាលកូវីដ។យ៉ាងណាមិញ ក្រោយពីរៀបការយ៉ាងស្ងបស្ងាត់ និង ទទួលបានអំណោយធំដំបូងដែលជាកូនស្រីសំណព្វចិត្តហើយ នោះលោកជំទាវស៊នសៀវម៉ីនិងស្វាមីបណ្ដូលចិត្តក៏ពូកែដាក់ឈ្មោះឱ្យកូនដំបូងរបស់ពួកគេបានពីរោះខ្លាំងថែមទៀតដោយពួកគេបានដាក់ឈ្មោះនាងតូចថាកែវពេជ្រសិរីមរកតចំណែកឈ្មោះហៅក្រៅវិញក៏ទាក់ទាញមិនធម្មតាដែរគឺដេវីតចេសស៊ី។ក្រឡេកទៅមើលអូនតូចកែវពេជ្រសិរីមរកតហៅដេវីតចេសស៊ីបើគិតមកដល់ថ្ងៃទីខែកុម្ភៈឆ្នាំ២០២២នេះគឺមានអាយុប្រមាណ៤ខែហើយ។ក្នុងនោះពីមួយថ្ងៃទៅមួយថ្ងៃអូនចេសស៊ីកាន់តែឃ្យូដទៅៗ រីឯសាច់វិញឡើងទ្រលុកទ្រលន់គួរឱ្យក្នាញ់។រីឯមុខមាត់វិញនោះមហាជនអ្នកគាំទ្រកំពុងតែដាក់ពិន្ទុច្រើនទៅខាងលោក កែវ ដេវីត...

ព័ត៌មានផ្សេងៗ