ខ្លាំងមិនធម្មតាមែន ងំៗមិននិយាយស្រាប់តែចូលដើមឆ្នាំ២០២២ប្រាក់វរលក្ខណ៍ធ្វើរឿងភ្ញាក់ផ្អើលដល់លោកឧកញ៉ា សម្បត្តិ !
ភ្នំពេញ៖ អ្នកស្រីប្រាក់វរលក្ខណ៍ដែលជាស្ត្រីជំនួញដ៏ជោគជ័យមួយរូបបន្ទាប់ពីបោះជំហ៊ានចូលក្នុងវិស័យជំនួញអនឡាញ(Online) ជាមួយក្រុមហ៊ុនគ្រួសារកក់ក្តៅ ដែលទើបតែសម្រេចក្តីស្រមៃរបស់ខ្លួនទទួលយកសិទ្ធិផ្តាច់មុខផលិតផល Collagen Pearl White កាលពីពេលថ្មីកន្លងទៅនេះសោះ ស្រាប់តែនៅដើម ឆ្នាំ ២០២២នេះអ្នកស្រីជាមួយស្វាមីបានសម្រេចចិត្តកាត់កញ្ចប់ផលិតផលមួយនេះចំនួនរាប់ម៉ឺនប្រអប់បន្ថែមទៀត ដែលមានតម្លៃខ្ទង់រាប់ម៉ឺនដុល្លារផងដែរ ។បើតាមអ្នកស្រីប្រាក់វរលក្ខណ៍ រួមជាមួយនឹងស្វាមីបានជម្រាបឲ្យដឹងថា ការកាត់កញ្ចប់ Collagen Pearl White ដែលមានចំនួនច្រើនបន្ថែមទៀតនៅពេលនេះគឺដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលទទួលការគាំទ្រប្រើ ប្រាស់នូវផលិតផលនេះច្រើន និងម្យ៉ាងទៀតនៅដើមឆ្នាំ២០២២នេះក្រុមហ៊ុនគ្រួសារកក់ក្តៅបានផ្តល់នូវការបញ្ចុះ តម្លៃយ៉ាងពិសេសម្រាប់កញ្ចប់ VIP រួមទាំងឱកាសទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនថែមទៀត ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ លោកឧកញ៉ា អ៊ុច សម្បត្តិ បានសម្តែងទឹក ចិត្តរីករាយតាមរយៈការបង្ហោះសារក្នុងហ្វេសប៊ុកថា «ខ្ញុំនិងភរិយាបាន សម្ភោធការិយាល័យថ្មីក្រុមហ៊ុនគ្រួសារកក់ក្តៅសូមស្វាគមន៍អតិថិជនចាស់ថ្មី និងដៃគូសហការណ៍ទាំងអស់ ដើម្បីជោគជ័យរួមគ្នា លើវិថីជំនួញគ្រួសារកក់ក្តៅបើអ្នកកំពុងខ្សោយត្រូវចូលរួមជាមួយអ្នកខ្លាំង✌️បើអ្នកកំពុងខ្លាំង ត្រូវតែមានការជួយជ្រំជ្រែងពីមនុស្សជុំវិញខ្លួនខ្ញុំស្គាល់ផ្លូវច្បាស់នៅលើមាគ៌ាជំនួញគ្រួសារកក់ក្តៅ ដោយមានផែនការពង្រីកវិសាលភាពរហូតដល់ឆ្នាំ2030 ។រីករាយទទួលស្វាគមន៍អ្នកគ្រប់គ្នា ដោយមិនប្រកាន់ពណ៌សម្បុរស»។សូមជម្រាបថា អ្នកស្រីប្រាក់វរលក្ខណជាស្ត្រីមួយរួបដែលមានសមត្ថភាពខ្ពស់ រួមជាមួយនឹងស្វាមីកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានសុំទទួលយកសិទ្ធិផ្តាច់មុខផលិតផល Collagen Pearl White ដើម្បីបង្កើតប្រេន(Brand)ថ្មីរបស់ខ្លួន ពីលោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាននិកក្រុមហ៊ុនគ្រួសារកក់ក្តៅ ៕