ឧកញ៉ាចិត្តធម៌ សម្បត្តិ បង្ហោះសារមួយឃ្លាយ៉ាងមានន័យ ធ្វើឲ្យមហាជនក្តុកក្តួលស្ទើទ្រាំមិនបាន !

0
Spread the love

ភ្នំពេញ៖ លោកឧកញ៉ាសម្បត្តិ ដែលគេស្គាល់ជាទូទៅថា ជាឧកញ៉ាមួយរូបដែលមានទឹកចិត្តសប្បុរសធម៌ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានបង្ហោះសារមួយឃ្លានៅក្នុងបណ្តាញសង្គមហ្វេសបុកបង្កប់ដោយអត្ថន័យយ៉ាងស៊ីជម្រៅ ដែលធ្វើឲ្យ មហាជនចាប់អារម្មណ៍ជាខ្លាំងដោយមានការចូលបញ្ចេញមតិ(comments)យ៉ាងព្រោងព្រាត ។
លោកឧកញ៉ាសម្បត្តិ បានបង្ហោះសារដែលមានខ្លឹមសារទាំងស្រុងថា «កើតមកទទេរ ស្លាប់ទៅវិញត្រូវបន្សល់កេរ្តិ៍ឈ្មោះអោយក្រអូបសាយកើតមកជាកូនអ្នកក្រ ស្លាប់ទៅវិញក៏មិនចង់មានឈ្មោះនៅតែក្រតជំនាន់នោះទេ ដូច្នេះពេលនៅរស់ត្រូវខិតខំក៏សាងចំណេះ រកស៊ីសន្សំទ្រព្យ សន្សំកេរ្តិ៍ឈ្មោះ ចូលសង្គមសាងអំពើល្អ ជួយមនុស្សអោយបានច្រើន ជាពិសេសកុំសាងអំពើអាក្រក់អោយអ្នកដ៏ទៃទឹកភ្នែកដោយសារខ្លួនអោយសោះ »។

មហាជនអ្នកលេងបណ្តាញសង្គមហ្វេសបុក គ្រាន់តែបានឃើញសារនេះភ្លាម បាននាំគ្នាចូលមកខាំម៉ិនបញ្ចេញ មតិ(comments) តាមគំនិតរបស់ខ្លួនរៀៗខ្លួន ។ក្នុងចំណោមមហាជនដែលបានចូលខាំម៉ិននោះគេសង្កេត ឃើញគណនីហ្វេសបុកមួយឈ្មោះ Meas Phum Mea បានចូលខាំម៉ិន(comments)ថា«សំដីមានមាស លោកបងឧកញ៉ា មានន័យណាស់ » និង ហ្វេសបុកមួយឈ្មោះ Ratanak Vitបានខាំម៉ិន(comments)ថា «ពិតជាមាននយ័ល្អណាស់ សូមអោយលោកក្មួយមានសុខភាពល្អនិងចំរុងចំរើចដោយសម្បត្តិមហាសាលថែមទៀត» រួមជាមួយមហាជន ជាច្រើនរូបទៀតបានចូលខាំម៉ិនបញ្ចេញមិត(comments) ។សូមជម្រាបថា លោកឧកញ៉ា សម្បត្តិ មិនត្រឹមតែជាអ្នកជំនួយដ៏ជោគជ័យមួយរួបដែលបានបណ្តុះបណ្តាល ដល់ អ្នកជំនួញច្រើនរូបផ្សេងទៀតនោះទេ លោកឧកញ៉ាសម្បត្តិ ក៏ត្រូវបានមហាជនជាច្រើនគោរពស្រលាញ តាមរយៈទឹកចិត្តសប្បុរសធម៌របស់លោកផងដែរ ៕

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានផ្សេងៗ