ក្រោយទទួលបានការគាំទ្រនូវរសជាតិឆ្ងាញ់ប្លែក មិនធ្លាប់មាននៅកម្ពុជា ពេលនេះទាស្ទីមទឹកឃ្មុំចាប់ផ្ដើមលក់ប្រេនឆាយលុកក្រុងភ្នំពេញ

Spread the love

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថាទាស្ទីមទឹកឃ្មុំ កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូនចំពោះរសជាតិឆ្ងាញ់ប្លែកមិនធ្លាប់មានពីមុនមកនៅកម្ពុជា គ្រប់គ្នាដែលបានទទួលទានហើយសរសើរមិនដាច់ពីមាត់នូវរស់ជាតិឆ្ងាញ់គ្មានពីរពិសេសពុកម៉ែបងប្អូននៅរាជធានីភ្នំពេញតែម្ដង។ដោយសារតែមើលឃើញថា ទាស្ទីមទឹកឃ្មុំមានការគាំទ្រច្រើនលើសលប់ពីអតិថិជននេះហើយទើបធ្វើឲ្យលោក ប៉ោ ដារ៉ា សម្រេចចិត្តទិញប្រេនឆាយមកលក់បន្តដោយធ្វើការពិធីសម្ពោធលក់ទាទឹកឃ្មុំជាផ្លូវការកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះនៅផ្លូវ ២៦១ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោកក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករផងដែរ។ថ្លែងក្នុងពិធីសម្ពោធខាងលើនេះដែរលោ កប៉ោ ដារ៉ា ដែលជាម្ចាស់ហាងបានឲ្យដឹងថា មុនសម្រេចចិត្តទឹញប្រេនឆាយទាស្ទីមទឹកឃ្មុំនេះមកលក់បន្តលោក បានប្រើពេលវេលាសិក្សាអស់រយៈពេលជាយូរដែរ ណាមួយលោក និងម្ចាស់អាជីវកម្មស្គាល់គ្នាស្រាប់ទៀត។ លោក ថាស្ទីមទឹកឃ្មុំរបស់លោក ដែលដាក់លក់នៅផ្លូវ២៦១ នេះនឹងទទួលបានការគាំទ្រមិនចាញ់ម្ចាស់ដើមឡើយព្រោះរសជាតិតែមួយគឺឆ្ងាញ់ដូចគ្នាតែម្ដង។

ចំណែកឯលោក ប៊ួយ លាងឆេង ដែលជាម្ចាស់ប្រេនឆាយ និងជាម្ចាស់អាជីវកម្មទាស្ទីមទឹកឃ្មុំ បានឲ្យដឹងថា រហូតមកដល់ពេលនេះទាស្ទីមទឹកឃ្មុំរបស់លោក ដំណើរការបានរយៈពេល៤ឆ្នាំហើយ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូន ដោយសន្ទុះមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ចំណុចពិសេសដែលធ្វើឲ្យទាស្ទីមទឹកឃ្មុំ លោក ទទូលបានការគាំទ្រពីអតិថិជន ដោយសារតែចំណុចទី១ទាទឹកឃ្មុំ លោកប្រើតែទាស្រែសុទ្ធ១០០ភាគរយ ចំណុចទី២ការអម្អិនវិញគឺប្រើជាឡ សម្រាប់ស្ទីមសាច់ទាដែលជួយមិនឲ្យប៉ះពាល់ចំពោះសុខភាព ឯសាច់ទាវិញផុយល្អស្ងួតហើយស្រួយ ទទួលទានហើយមានតែជួយធ្វើឲ្យសុខភាពល្អ។ ចំពោះចំណុចទី៣វិញគឺផ្ដោទទៅលើអនាម័យជាចម្បងសូម្បីតែការវេចខ្ទប់ក៏ខាងលោក ប្រើក្រដាស់វេចខ្ចប់ចំណីអាហារទ្រាប់ពីលើដែរដើម្បីកាត់បន្ថយការប៉ះពាល់ដល់សុខភាពដែរ។បច្ចុប្បន្ននេះដែរទាស្ទីមទឹកឃ្មុំរបស់លោក ប៊ួយ លាងឆេង មាន២សាខាហើយដោយសាខាទី១ស្ថិតនៅម្ដុំកែងស្តុបម៉ុងរិទ្ធីបត់ទៅបឹងបៃតង ចំងាយ៥០ម៉ែត្រ និងសាខាទី២នៅផ្លូវ២៦១ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោកទល់មុខថ្នាំលាបអ៊ុយ៩០។ ប៉ុន្តែថ្មីៗនេះមានភ្ញៀវកក់ទុក២ទីតាំងទៀតហើយ នឹងបើកសម្ពោធក្នុងពេលឆាប់ៗនេះតែលោកសុំលាក់ទីតាំងសិន៕ដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលចង់បាន ទាស្ទីមទឹកឃ្មុំដែលមានរស់ជាតិឆ្ងាញ់សាច់ផុយល្អ អាចមកដល់ទីតាំងហាងលោកផ្ទាល់ដែលនៅផ្លូវ២៦១ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោករាជធានីភ្នំពេញទល់មុខថ្នាលាបអ៊ុយ៩០ ឬទំនាក់ទំនងតាមលេខទូរស័ព្ទលេខ០៩៣ ៧១ ៦៦៦៩ និង ០៩៩ ៧១ ៦៦៦៩៕

About The Author

ព័ត៌មានផ្សេងៗ