នៅក្មេងទេ តែនីតា វរវង្ស ឆ្នើមតួអង្គម្តាយបែបឆ្នាស់កាចមិនណយ

Spread the love

តារាសម្តែង នីតា វរវង្ស ត្រូវបានកត់សម្គាល់ឃើញថា មានស្ទីលសម្តែង យ៉ាងជំនាញ និងបុិនប្រសព្វ មិនថា តួស្លូត កាចឆ្នាស់ឆ្នើមឡើយ។ នាងស្រាប់តែក្រសោប បានតំណែង ជាតួអង្គ ម្តាយទាំងសភាពពិត នៅក្មេងល្ហក់។ អ្វីដែលប្លែកគឺ តួម្តាយមែនតែជំនាញ មិនអន់នោះទេឡើយ សម្តែងសម ចាក់ដោត ដូចធ្លាប់មានកូន។បើទោះជាផលិតករ ដាក់តួជាម្តាយ ប៉ុន្មានដងពេលសម្តែង ឃើញថា នីតា វរវង្ស ហាក់មានការពេញចិត្ត ព្រោះអ្វីដែលនាងខំរំលេចឡើងឃើញថា ទទួលបានផលទាំងមិននឹកស្មាន។ ស្រីស្អាតរូបនេះ បានលើកឡើងថា ខ្លួនមានការពេញចិត្តចំពោះអ្វីដែលបាន មកពីការសម្តែងកន្លងមក។ នាងមិនទាស់ចិត្តនោះទេ នៅពេលផលិតករ ដាក់តួអោយយើងសម្តែង ព្រោះនេះជាចំនុចដែលយើង ធ្វើយ៉ាងណាអោយទាក់ទាញ ។ ជាអ្នកសម្តែង ស្ថិតក្នុងកាលៈទេសៈណា តួបែបណាក៍យើងត្រូវខំអោយល្អ បើបានសម្តែងច្រើនរបៀបយើង កាន់តែមានបទពិសោធន៍។

បើតាមការលើកឡើង ពីអ្នកម្តាយ តារាស្រី រូបនេះ បានបញ្ជាក់ដែរថា អ្នកស្រីពេញចិត្តក្នុងការ អោយកូនសម្តែង ក្នុងតួអង្គតាមការតម្រូវ មិនអាចប្រកាន់នោះទេ។ កូនស្រីពេញចិត្តជាមួយ វិស័យសិល្បៈណាស់ទើបគ្រប់ការងារសិល្បៈនាង មិនចោល។ បើទោះជាពេលខ្លះកូនហត់នឿយ ក៍គ្នានៅតែតស៊ូ។ ក្នុងសភាពស្រស់ស្អាត ម្តាយ វរវង្ស ចង់ទុកកូនអោយយល់ដឹង ការងារសង្គមច្រើនជាងនេះ និងចាស់ចិត្តគំនិតទើប អោយមានគូ។ មកទល់ពេលនេះ វរវង្ស ក៍មមាញឹកការសម្តែង និងការចូលរួមកម្មវិធីផ្សេងៗ របស់បណ្តាស្ថានីយ៍ទូរទស្សន៍នានាផងដែរ។

About The Author

ព័ត៌មានផ្សេងៗ