ដំណេីរជីវិតចុងក្រោយរបស់លោក ថេត សម្បត្តិ តារាចម្រៀងល្បីល្បាញទស្សវត្ស៧០
ភ្នំពេញ:អតីតតារាចម្រៀងជើងចាស់ល្បីឈ្មោះនាទ ស្សវត្សអំឡុងឆ្នាំ៧០លោក ថេត សម្បត្តិ ពេលនេះត្រូវបានប្រភពមួយបានទម្លាយការពិតនៃដំណេីរជីវិ តចុងក្រោយរបស់លោកដែលត្រូវបានខ្មែរក្រហមវា យសម្លាប់យ៉ាងអយុត្តិធម៌នៅវាលទំនប់កំពីងពួយ ក្នុងឆ្នាំ១៩៧៨។បើយោងតាមការបង្ហោះនៅលើផេករបស់ចៅកម្ពុជាដែ លបានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយសាក្សីគឺលោកស្រី ប្រាក់ វណ្ណារី ដែលជាអ្នករស់នៅក្នុងតំប ន់រួមគ្នាជាមួយលោក ថេត សម្បត្តិ បានប្រាប់ឲ្យដឹ ងថាកាលពីអំឡុងឆ្នាំ១៩៧៥ខ្ញុំបានជួបលោក ថេត សម្បត្តិ នៅភូមិចែងក្ដាដោយកាលនោះគឺលោក ថេ ត សម្បត្តិត្រូវបានគេជម្លៀសមកពីបរប៉ៃលិន។នៅ ពេលនោះលោក ថេត សម្បត្តិ បានរួមដំណេីរជាមួ យនឹងនារីម្នាក់ដែលមានឈ្មោះថានាង នី។
លោក ថេត សម្បត្តិមានរូបរាងសង្ហាសាច់សល្អស មនឹងកម្ពស់ឥតទាស់ត្រង់ណាឡេីយ។លោក ថេត សម្បត្តិ ចូលចិត្តផ្លុំខ្លុយនិងយកកន្សែងគ្របពីលេីក្បាលរបស់លោកជិតៗដោយខ្លាចគេចោមរោមនិ ងសង្ស័យនៅពេលនោះ។លុះដល់ឆ្នាំ១៩៧៦ក្រោ យពីនៅភូមិចែងក្ដាបានមួយរយៈពេលធំក្រុមគ្រួ សារលោកស្រី វណ្ណារី និងលោក ថេត សម្បត្តិ រួមទាំងប្រជាពលរដ្ឋដទៃទៀត គឺត្រូវបានខ្មែរក្រហមជម្លៀសទៅខាងក្ដោងភ្នំសំពៅ ហេីយក្រោយមកទៀតក៏ខ្មែរក្រហមកេណ្ឌឱ្យទៅជីកលេីកដាក់ទំនប់កំពីងពួយដែលសព្វថ្ងៃគេហៅថា”អាងកំពីងពួយ” ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបងសព្វថ្ងៃ។
ប្រភពបន្តថារំលងបានពីរឆ្នាំកន្លងផុតទៅពោលគឺនៅក្នុងឆ្នាំ១៩៧៨លោក ថេត សម្បត្តិ ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ចោលយ៉ាងអយុត្តិធម៌ជា ទីបំផុតនៅនឹងកន្លែងជីកទំនប់កំពីងពួយផ្ទាល់តែ ម្ដងក្រោមហេតុផលថា “មិត្តៗនារីនៅតំបន់នោះតែ ងតែចោមរោមមេីលលោករហូត រហូតដល់ពួកទមិ ឡចង្រៃវាខឹងស្របាលេីកដៃវាយសម្លាប់កប់លោកនៅទីនោះតែម្ដង” ។ប្រជាពលរដ្ឋនៅតំបន់នោះគឺស្ដាយលោក ថេត ស ម្បត្តិ ខ្លាំងណាស់មិនគួរលោកត្រូវមកស្លាប់ទាំងបែ បនេះនោះទេអ្វីដែលសំខាន់ទៅទៀតនោះគឺមិនទា ន់បានប៉ុន្មានផងនៅតំបន់នោះក៏ត្រូវរំដោះបានមកវិ ញថែមទៀតផង។លោក ថេត សម្បត្ដិបានបន្សល់ ទុកនូវបទចម្រៀងពីរោះៗជាច្រើនបទដូចជា៖ បទ“ សូផានី” បទ“បំពេមុនឃ្លាត” បទ“ជំរុំវត្តស្លែង”បទ “ផ្ញេីស្នេហ៍នឹងកំពត”បទ“ផលមាសបង”បទចម្រៀ ងដ៏សែនពីរោះជាច្រេីនបទទៀត៕