អបអរ បងស្រី វី ឌីណែត សម្រេចផែនការបើកហាងកាហ្វេ សមតាមប្រាថ្នា

Spread the love

អ្នកនាង វី ឌីណា ដែលត្រូវបានគេ ស្គាល់ថា ជាបងស្រី បង្កើតរបស់ វី ឌីណែត និង ជាកូនស្រី លោក ហួរ ឡាវី ម្នាក់ដែរ ពេលនេះ បានជោគជ័យលើ មុខរបរ ដែលស្រឡាញ់ថែម១ទៀតហើយ ជាមួយស្វាមី។ អ្នកនាងទើបតែ ដឹកដៃស្វាមី និងកូន ព្រមទាំងសាច់ញាតិ បើកសម្ពោធហាង កាហ្វេមួយកន្លែង ម្តុំវត្តភ្នំ ក្រោមការជូនពរជ័យពីភ្ញៀវ។
បើតាមការ បញ្ជាក់ប្រាប់ ដោយផ្ទាល់ ពីអ្នកនាង វី ឌីណា បានលើកឡើងថា នេះជាហាងកាហ្វេ ធន់ល្មមមួយ ដែលជាការពេញចិត្ត សហការជាមួយគ្នា របស់ស្វាមី។ យើងដឹងហើយថា ហាងកាហ្វេ ឥឡូវ មានការពេញ និយមណាស់ពីយុវវ័យ និងពុកម៉ែបងប្អូន ហើយនាងក៍បាន ឌីហ្សាញ អោយមើលទៅ ទំនើបទាន់សម័យ។ សុខ ឆេង កាហ្វេ មានបម្រើដោយភេសជ្ជៈច្រើនមុខ តាមការចូលចិត្ត ពីហ្វេនៗ។ អ្នកនាងថា ទាំង នាង និងស្វាមី ពេញចិត្តរបរមួយនេះ ហើយក៍ជាជំនាញ មួយទៀត បន្ថែមពីរបរមុនៗ។ អ្នកនាងរំពឹងថា មានការគាំទ្រពីសំណាក់ មហាជន ក្រោយពេលបើកលក់ដូរ ព្រោះយើងលក់ដូរ២៤ ម៉ោង លល២៤ម៉ោង។

តារាចម្រៀង វី ឌីណែត បានចូលរួមអបអរហាងថ្មី របស់បងស្រី បាននិយាយទាំងរីករាយថា នេះជាការចូលចិត្តរបស់បងស្រីនាង ហើយបានសមដូចប្រាថ្នា។ សូមអោយរបររបស់ បងប្រកបដោយ ការលូតលាស់តទៅមុខ យូរអង្វែង។ រីឯរូបនាង នៅមានផែនការបន្តទៀត តាមគ្រោងទុក មិនទាន់បង្ហើប ចាំមើលពេលណាលទ្ឋផល ចេញមកទើបប្រកាសជូនមហាជន។ បងស្រី វី ឌីណែត ក៍ធ្លាប់ ជាអ្នកចម្រៀងមួយដួងដែរ និងមានសំឡេងពិរោះ ព្រោះតែការងាេផ្ទាល់ខ្លួនទើបដកថយទុកតែប្អូនស្រី នៅបន្តអុកឡុក។

About The Author

ព័ត៌មានផ្សេងៗ