សមគ្នាដល់ហើយ! ហ្វេនៗអរស្ទើរហោះ ខណៈ តារាសម្តែង ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ទម្លាយរូបភាព Pre-wedding ប៉ុន្មានសន្លឹកនេះ ដូចរៀបការមែនទែន

Spread the love

ពិតណាស់ តារាសម្តែងប្រុស លោក ខាត់ វ៉ៃហាំង និងតារាសម្តែងស្រី កញ្ញា ស៊ីន យូប៊ីន ត្រូវបានមហាជនចាត់ទុកជាគូស្នេហ៍ដ៏សិក្តិសមមួយគូ ដោយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរនាក់តែបង្ហាញភាពផ្អែមល្ហែម បានធ្វើឲ្យបណ្តាអ្នកគាំទ្រតារាប្រុសស្រីមួយគូនេះ បន់ឲ្យតែពួកគេកាន់ដៃគ្នាចូលរោងការក្លាយជាប្តីប្រពន្ធឆាប់ៗនោះទេ ។

ដោយឡែក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញតារាសម្តែងប្រុសសង្ហា ខាត់ វ៉ៃហាំង បានទម្លាយរូបថតបែបស្វីតៗ ប៉ុន្មានសន្លឹក ដែលក្នុងនោះពួកគេបានស្លៀកឈុតកូនកំលោះកូនក្រមុំប្រៀបហាក់ដូចជារូបថត Pre-wedding ត្រៀមចូលរោងការពិតៗអញ្ចឹង ។ដ្បិតថា ការបង្ហាញខ្លួនជាមួយសកម្មភាពថត Pre-wedding របស់តារាសម្តែងស្រីស្រស់ ស៊ីន យូប៊ីន និងតារាសម្តែងប្រុស ខាត់ វ៉ៃហាំង គ្រាន់តែជាសកម្មភាពក្នុងការងារក៏ពិតមែន ប៉ុន្តែងាកទៅមើលបណ្តាអ្នកគាំទ្របស់អ្នកទាំងពីរឯណោះវិញ នាំគ្នាញញឹមបិទមាត់មិនជិត អ្នកខ្លះក៏បញ្ចេញយោបល់ក្នុងន័យត្រេកអរក្រោយឃើញ Idol ក្នុងដួងចិត្តរបស់ពួកគេស្វីតសឹងតែមិនលស់ថ្ងៃ ៕

 

About The Author

ព័ត៌មានផ្សេងៗ