តារាចម្រៀងនិងជាតារាសម្តែង លោក អៀង ចេនឡា បានទទួលមរណភាពហើយ

Spread the love

ភ្នំពេញ ៖ លោក សុខ រ៉ាស៊ី បានប្រកាសអំពីដំណឹងមរណភាពរបស់លោកអៀង ចេនឡា នៅមុននេះតាមបណ្តាញសង្គមហ្វេសប៊ុល មុនពេលលោកប្រកាសស្វែងរកឈាមជួយជីវិតបងប្រុសរបស់លោក។ មរណភាពរបស់លោក អៀង ចេនឡា បានធ្វើអោយមហាជន ជាពិសេសចង្កោមអ្នកសិល្បះបានសម្តែងការគ្រៀមក្រំនិងសោកស្តាយ ក្នុងពេលតារារូបនេះបានបម្រើទស្សនិកជនអោយសប្បាយរីករាយក្នុងវិស័យកម្សាន្តកន្លងមក។តារាចម្រៀងនិងជាតារាសម្តែង លោក អៀង ចេនឡា បានទទួលមរណភាពហើយ បន្ទាប់ពីតារារូបនេះបានជម្នះនូវជំងឺប្រចាំកាយអស់ពេលមួយរយះ ចុងក្រោយនេះ។

គួររំលឹកថា តារាពហុជំនាញលោក អៀង ចេនឡា ត្រូវបានក្រុមគ្រួសារប្រកាសថា តារារូបនេះពើបប្រទះនូវជំងឺរលាកស្រោមខួរក្បាលក្នុងកម្រិតធ្ងន់មួយទៀត បន្ទាប់ពីលោកបាននឹងកំពុងផ្ទុកជំងឺទឹកចូលសួតដែលបានញាំញីរូបរាងកាយរបស់លោកអស់ជាច្រើនមកនេះ។ចាត់ទុកជារឿងផ្ទួនៗ និងនឹកស្មានមិនដល់ ក្នុងពេលដែលតារារូបនេះបានព្យាយាមតស៊ូជន្នះជាមួយជំងឺប្រចាំកាយដែលធ្វើឲ្យលោកធ្លាក់ខ្លួនស្គមស្គាំង ស្លេកស្លាំង ស្ទើរគ្មានកម្លាំងហើយ បែរជាពើបប្រទះនូវជំងឺរលាកស្រោមខួរក្បាលក្នុងកម្រិតមួយធ្ងន់ ៕

About The Author

ព័ត៌មានផ្សេងៗ