ដាញ់ ម៉ូនីកា បង្ហាញខ្លួនកណ្តាលផ្សារទំនើបបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន
ជាការពិតណាស់ អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងរឿង ÇមរណមាតាÈ និងរឿង ÇទុំទាវÈ អ្នកនាង ដាញ់ ម៉ូនីកា បានវិលត្រឡប់មកមាតុប្រទេសជាថ្មីម្តងទៀតកាលពីពេលថ្មីៗនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង។ មកដល់ទឹកដីកំណើតលើកនេះ ម៉ូនីកា បានចំណាយពេលជាមួយក្រុមគ្រួសារ មិត្តភក្ក និងមិត្តអ្នកសិល្បៈជំនាន់របស់នាង ធ្វើឱ្យអ្នកគាំទ្រឃើញហើយនឹករលឹកដល់ស្នាដៃសម្តែងរបស់នាងជាពន់ពេក។កាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ស្រាប់តែថ្មីៗនេះ អ្នកនាង ដាញ់ ម៉ូនីកា បានបង្ហាញខ្លួនក្នុងស្តង់ផលិតផលថែសម្រស់មួយនៅកណ្តាលផ្សារទំនើបអីអន១ ធ្វើឱ្យមហាជនអ្នកដើរផ្សារមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិននឹកស្មានថា នឹងបានជួបនិមិត្តរូប (Idol) របស់ខ្លួននៅទីសាធារណៈបែបនេះឡើយ។ស្ថិតក្នុងឈុតរ៉ូបពណ៌ប្រាក់ភ្លឺព្រាកៗ ជាមួយការ Make up បែបសាមញ្ញៗ អ្នកនាង ដាញ់ ម៉ូនីកា មើលទៅពិតជាស្រស់ខ្លាំងមិនប្រែប្រួលឡើយ បើទោះបីនាងបានរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលរយៈពេលប្រមាណជាង១០ឆ្នាំ និងបន្សល់បានកូន២នាក់ជាចំណងដៃទៅហើយក្តី។
ផ្តល់កិច្ចសម្ភាសន៍ប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងនៅពីមុខស្តង់ផលិតផលក្នុងពិព័រណ៌សម្រស់២០២២ អ្នកនាង ដាញ់ ម៉ូនីកា ថា កម្មវិធីពិព័រណ៌សម្រស់មួយនេះហើយជាគោលដៅចម្បងធ្វើឱ្យនាងត្រូវហោះឆ្លងទ្វីបពីប្រទេសអូស្រ្តាលីមកកម្ពុជាលើកនេះ ដោយសារនាងត្រូវកាត់ខ្សែបូរសម្ភោធជាផ្លូវការ ការសហការគ្នាជាមួយអ្នកនាង បូ ឡាឌី បន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគ្នាបង្កើតជំនួញមួយនេះអស់រយៈពេលជាង៤ឆ្នាំរួចមក និងទទួលបានជោគជ័យជាផ្លែផ្កា។ដាញ់ ម៉ូនីកា រៀបរាប់ថា ក្រុមហ៊ុន Bo Lady Trading Co.Ltd គឹជាក្រុមហ៊ុនដែលនាងនិងអ្នកនាង បូ ឡាឌី សាងឡើងរួមគ្នារយៈពេលជាង៤ឆ្នាំហើយ ពោលគឺអំឡុងពេលកំពុងរស់នៅប្រទេសអូស្រ្តាលី។ សម្រាប់អ្នកទាំងពីរអាចនិយាយបានថាជានិស្ស័យ និងជាភាពចៃដន្យ ព្រោះដំបូងឡើយនាងគ្រាន់តែជាអតិថិជនអ្នកប្រើប្រាស់ផលិតផលរបស់អ្នកនាង បូ ឡាឌី តែប៉ុណ្ណោះ ប៉ុន្តែក្រោយបានប្រើប្រាស់ នាងសង្កេតឃើញថា ផលិតផលនេះល្អ យូរៗទៅក៏កើតទៅជាការចាប់ដៃសហការគ្នាបង្កើតផលិតផលជាយីហោផ្ទាល់ខ្លួន (Brand Name) តែម្តង ដោយពេលនេះមានប្រមាណ៣០ទៅ៤០មុខហើយ។
ដោយឡែក ការជ្រើសយកឆ្នាំ២០២២នេះ ដើម្បីកាត់ខ្សែបូរបង្ហាញពីការសហការគ្នានេះ ក៏ព្រោះអ្នកទាំងពីរមើលឃើញពីភាពជោគជ័យរបស់ក្រុមហ៊ុនខ្លួនច្រើនឆ្នាំកន្លងទៅ ទើបចង់ឱ្យបង្កើនភាពជឿជាក់ដល់អ្នកប្រើប្រាស់របស់ខ្លួន។ទន្ទឹមនឹងការលើកឡើងរបស់ ដាញ់ ម៉ូនីកា អ្នកនាង បូ ឡាឌី ក៏បានឱ្យដឹងថា ការពិតទៅនាងជាអ្នកគាំទ្រស្នាដៃសម្តែងរបស់ ដាញ់ ម៉ូនីកា និងស្រលាញ់គាំទ្រនាងតាំងពីក្មេងមកម្ល៉េះ ហើយនាងមិននឹកស្មានថាបានចាប់ដៃបង្កើតយីហោ និងក្រុមហ៊ុនជាមួយគ្នានោះទេ គ្រប់យ៉ាងគឺជារឿងចៃដន្យបំផុត។ ពេលនេះទំនាក់ទំនងអ្នកទាំងប្រៀបដូចជាបងប្អូនបង្កើតហើយ គ្មានពាក្យអ្នកស្គាល់គ្នាទៀតនោះទេ។ក្នុងពិព័រណ៌សម្រស់២០២២ គេឃើញមានការដើរបង្ហាញម៉ូដផលិតផលពីសំណាក់តារាប្រុសស្រីល្បីៗជាច្រើនប្រទេសកម្ពុជាជាច្រើនរូបដូចជា អ្នកនាង សារ៉ាយ សក្ខណា អ្នកនាង កែវ ពេជ្រពិសី កញ្ញា ទឹម រដ្ឋា លោក អ៊ុន សុទ្ធា និងលោក លឹម ជាឡាយ ជាដើម។