ពេជ្រ រស្មី Miss Teen International Cambodia 2021 លំដាប់រងទី ៣ តែងខ្លួនសាមញ្ញទេ តែឡើងស្អាតឡើងឃ្យូតខ្លាំង

Spread the love

ពិតណាស់ បេក្ខនារី Miss Teen International Cambodia 2021 លំដាប់រងទី ៣ ពេជ្រ រស្មី ជាបវរកញ្ញាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ។បើរំលឹកក្នុងអំឡុងកាលពេលប្រកួត បេក្ខនារីរូបនេះ ពិតជាទទួលបានការកោតសរសើរជាខ្លាំង និងទទួលបានចាប់អារម្មណ៍ជាច្រើនមិនស្ទើរនោះទេ គ្រប់ពេលដែលបង្ហោះរូបនាងម្តងៗ មានអ្នកចុចឡាចស៊ែរយ៉ាងច្រើនកុះករ ។

ម្យ៉ាងវិញទៀត ក្រោពីមានភាពលេចធ្លោ ទទួលបានការគាំទ្រច្រើនកុះករហើយនោះ គេក៏បានឃើញសមត្ថភាពបវរកញ្ញាលំដាប់រងទី ៣ រូបនេះពិតជាខ្លាំង ទាំងចំណេះដឹង និងភាពឆ្លាតវៃ ។មួយវិញទៀត បើនិយាយពីរូបសម្ផស្សវិញ បវរកញ្ញារូបនេះ ពិតជាស្រស់ស្អាតស្រស់សោភា និងមានភាពទាក់ទាញមិនចាញ់បេក្ខនារីដទៃប៉ុន្មាននោះឡើយ ។ បន្ថែមពីនេះទៀត ពេលរូបនាងតែងខ្លួនស្លៀកឈុតរាត្រីស្រមោលស កាន់តែបង្កើនសម្រស់នាងទ្វេដង មើលទៅពិតជាមានភាពទាក់ទាញ និងលេចធ្លោតែម្តង ។

យ៉ាងណាមិញ ប្រិយមិត្តធ្លាប់តែបានឃើញ ពេជ្រ រស្មី បវរកញ្ញាលំដាប់រងទី ៣ រូបនេះ តែងខ្លួនបែបឆើតឆាយ ប៉ុន្តែបើក្រឡេកមើលសម្រស់នាង ពេលរៀបចំខ្លួនបែបសាមញ្ញ គ្មានការ Make Up ក៏នៅតែស្រស់សោភាពដដែរ ។គ្រប់រូបភាពទាំងអស់ដែលរូបនាងបានបង្ហោះ ស្លៀកសម្លៀកបំពាក់បែបយុវវ័យសម័យថ្មីបែបឃ្យូតៗ ស្អាតមិនចាញ់ពេលប្រកួតស្លៀករ៉ូបវែងប៉ុន្មាននោះឡើយ ។ ទន្ទឹមនឹងរូបភាពទាំងនោះ តែងតែទទួលបានពាក្យសរសើរពីរូបសម្រស់នាងគ្រប់រូបផងដែរ ៕

About The Author

ព័ត៌មានផ្សេងៗ