គួរឲ្យអាណិតណាស់ ! តារាចម្រៀង រ័ត្ន រចនា ទម្លាយថានាងពិតជាមានការសោកស្តាយខ្លាំង ដែលមិនបានធ្វើរឿងមួយ ជូនលោកឪពុក មុនពេលគាត់ចែកឋានទៅ…
ពិតណាស់ រ័ត្ន រចនា គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ។ រ័ត្ន រចនា ត្រូវបានផ្ទុះការគាំទ្រខ្លាំង តាំងពីនាងបានច្រៀងបទចម្រៀងមួយបទដែលមានចំណងជើងថា «មេម៉ាយសប្បាយចិត្ត» ចាប់តាំងច្រៀង cover បទចម្រៀងមួយបទនេះមក សម្លេងគាំទ្ររបស់ រ័ត្ន រចនា ឃើញថាមានការហក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកោតសម្គាល់ខ្លាំងណាស់ ។
ដោយឡែកបើយើងងាកមកចាប់អារម្មណ៍ពីជីវិតគ្រួសាររបស់តារាស្រីរូបនេះវិញគឺដូចដែលប្រិយមិត្តបានជ្រាបហើយ ពេលនេះឪពុករបស់ រចនា បានលាចាកលោកទៅប្រមាណជា ២ខែហើយ តែនាងនៅតែនឹកដល់ឪពុកជារៀងរាល់ថ្ងៃ រហូតថ្មីៗនេះ គេបានឃើញ រចនា បង្ហោះរូបថតជាមយយឪពុកមួយសន្លឹករួចបានភ្ជាប់មកជាមួយនិងសារដ៏កំសត់មួយឃ្លា ដែលមានអត្ថន័យដូច្នេះថា ៖
«មេម៉ាយសប្បាយចិត្ត» រូបនេះបាននិយាយថា៖ «ជីវិតខ្ញុំពេលលែងមានរូបអ្នក ជីវិតខ្ញុំមានតែស្នាមញញឹមក្លែងក្លាយ ខ្ញុំនឹកអ្នកតែមិនដឹងទៅរកអ្នកនៅទីណា ពេលនៅមានអ្នកខ្ញុំមិនដែលមានពេលវេលាសំរាប់អ្នក ខ្ញុំស្តាយក្រោយ ខ្ញុំចង់ឱ្យអ្នកត្រឡប់មកវិញ ខ្ញុំចង់ឱបអ្នក» ។
ក្រោយឃើញបែបនេះហើយធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសម្តែងអាណិតអាសូរយ៉ាងខ្លាំងទៅដល់តារាចម្រៀង រ័ត្ន រចនា ហើយថែមទាំងបាននាំគ្នាលើកទឹកចិត្តឲ្យ រចនា កាត់ចិត្តទៅនិងខិតខំធ្វើបុណ្យជូនលោកឪពុករបស់នាងឲ្យច្រើនៗទៅគឺល្អហើយ ព្រោះអីនេះលោកបានលាចាកពីលោកនេះហើយ ទោះបីជាស្តាយក៏គាត់មិនអាចត្រឡប់មករកយើងវិញដែរ ៕