យ៉ុង ចាន់កណ្ណិកា បំបែកបទថ្មីយ៉ាងពិរោះជាមួយ ញឹម ចំរើន

Spread the love

អ្នកនាងយ៉ុង ចាន់កណ្ណិកា ដ្បិតតែក្លាយជាថៅកែហាង និងជាបុគ្គលជោគជ័យ លើវិស័យ អន ឡាញ តែអ្នកនាងមិនចោល អាជីពចម្រៀងទីដែលធ្លាប់សាងឈ្មោះ ដោយភាពអត់ធ្មត់។ ថ្មីៗនេះ អ្នកនាងកណ្ណិកា បានចាប់ដៃគូ ជាមួយលោក ញឹម ចំរើន តារាចម្រៀងសំឡេងថ្នម ហើយចម្រៀងមួយនេះកំពុងចាក់ចូលបេះដូង អ្នកមានស្នេហា ខ្លាំងឡើងៗ ធ្វើអោយសាមីខ្លួននឹកស្មានមិនដល់។គ្រប់គ្នាអាចបង់បោះបងចោលបាននៅពេលបងនៅចំណុច0ប៉ុន្តែដាច់ខាតមិនមែនជាអូនដែរជាប្រពន្ធបង។
នេះជាអត្ថន័យក្នុងបទមួយចម្រៀងថ្មី មានឈ្មោះថា «បងធ្លាក់ដល់សូន្យក៍អូននៅក្បែរ » ជាFull Lip sing ផុសជាផ្លូវការ នៅក្នុង chance YouTube Yung Chankanika។ បទមួយទើបតែសម្រេច បង្ហាញជាផ្លូវការនេះ ឃើញថា មានការគាំទ្រខ្លាំងលើអ្នកលេង បណ្តាញសង្គម។ នេះជាជោគជ័យថ្មីទៀតដែល អ្នកនាង កណ្ណិកា ទទួលបានលើវិស័យចម្រៀង បើទោះជាអ្នកនាងខកខានឡើងឆាកច្រើនខែមកហើយក្តី។ អ្នកនាងទើបតែជោគជ័យ បទចម្រៀងមុនៗចំនួន២បទដូចជា បទ«អ្នកយំគឺអូន»និងបទ ខូវើ «នឹកឃើញផ្កាខ្ទុម» ដែលអ្នកស្តាប់ជាច្រើនចូលស្តាប់ម្តងហើយម្តងទៀតមិនធុញទ្រាន់។

គេរំពឹងថា តារាតូចច្រឡឹង និងពូកែខាងរកសុីនេះ នឹងបន្តចាប់ដៃគូជាមួយ ញឹម ចំរើនដើម្បីអោយលោកលេចធ្លោ បន្ថែមទៀតក្រោយបាត់មុខហើយ មហាជននៅតែរង់ចាំបទថ្មី ដែលកសាងបាននាពេលខាងមុខ។ តោះទស្សនាបទចម្រៀង បងធ្លាក់ដល់សូន្យក៍អូននៅក្បែរ នេះដូចតទៅ៖

About The Author

ព័ត៌មានផ្សេងៗ