មិនសរសើរមិនបាន ពេលនេះ ជ័យ សុវ៉ាត ក្លាយជាថៅកែហាងលក់ថ្នាំពេទ្យហើយ

Spread the love

សូមចូលរួមអបអរ ដល់តារាចម្រៀង ជ័យ សុវ៉ាត ដែលបានក្កាយជាម្ចាស់ឱសថស្ថានមួយកន្លែងយីហ៊ោ «ឱសថស្ថាន ជ័យ សុវ៉ាត»ហើយរូបភាពមួយនេះ ជ័យ សុវ៉ាត បានតស៊ូ ច្រើនឆ្នាំទម្រាំទទួលបានលទ្ឋផលដូចនេះ។ជ័យ សុវ៉ាត បានរៀនជំនាញពេទ្យនេះច្រើនឆ្នាំ រៀនផងច្រៀងផង មិនមែនជារឿងលេងសើចនោះទេដែលអាចក្លាយជាបុគ្គលល្អទាំងរៀន និងអ្នកចម្រៀងល្បីបាន។ លោកបានបើកឱសថស្ថានលក់ថ្នាំ ពេទ្យ ដោយមានការសូត្រមន្ត លើករាសី អមដោយការជូនពរពី មិត្តភក្តិ និងក្រុមគ្រួសារ។ ទីតាំងនេះ ស្ថិតនៅផ្ទះលេខ ២២៩ ផ្លូវលេខ៧ ក្នុងបុរីពិភពថ្មីចម្ការដូង រាជធានីភ្នំពេញ។

ជ័យ សុវ៉ាត កំពុងក្លាយជាតារាជួរមុខនៅ សានដេរ ដោយបទចម្រៀងរបស់លោក មួយបទៗ ចេញលើទីផ្សារឃើញថា មានការពេញនិយមខ្លាំងណាស់ ពីសំណាក់ទស្សនិកជន។ លោកបានក្លាយជាតារាចម្រៀងសំខាន់ម្នាក់ ប្រចាំផលិតកម្មខាងលើ។ យ៉ាងណាមិញទោះជាលោក ក្លាយជាគ្រូពេទ្យ តែក៍មិនបោះបង់វិថីសិល្បៈទីដែលមហាជនគាំទ្រ និងជាទីដែលតស៊ូឡើយ។ ហ្វេនៗជាច្រើន បានជូនពរអោយ លោកកាក់កបក្នុងការ បើកហាងលក់ថ្នាំពេទ្យនេះ ដោយបានការ គាំទ្រពីភ្ញៀវរហូតតទៅ។

About The Author

ព័ត៌មានផ្សេងៗ