ផ្ទុះការចាប់អារម្មណ៍ លេចឭថា ម្តាយឌួង ហ្សូរីដា ក្លាយជាថៅកែហាងកាហ្វេថ្មីមួយ

Spread the love

មានការលេចឭថា ម្តាយ កញ្ញា ឌួង ហ្សូរីដា លោកស្រី លីម យ៉ាលីន កំពុងតែរីកចិត្តមិនតិចនោះទេ ដោយសារ មានសុខភាពល្អ ហើយ អាចមានកម្លាំងរឹង មាំក្លាយជាថៅកែហាងកាហ្វេថ្មីមួយ តាមបណ្តោយផ្លូវ6A តំបន់ជ្រោយចង្វារាជធានីភ្នំពេញ។បើតាមដឹង ហាងកាហ្វេនោះ មានឈ្មោះ កាហ្វេអាម៉ាហ្សូនប៉េងហួតមុនីរាហ៍6A ជ្រោយចង្វា ដែលនឹងបើក សម្ពោធ នាចុងខែមិនា នេះហើយ។ ម្តាយ ហ្សូរីដា បានបង្ហោះសារថា ជួបគ្នាឆាប់ៗ និងជួយគាំទ្រហាងថ្មីនេះផង។ អ្នកម្តាយហ្សូរីដា ត្រូវបានកូនស្រីទាំង៣ យកចិត្តទុកដាក់មើលថែទាំបំផុត រហូតបានជាស្បើយពីជំងឺ ប្រចាំកាយ។ ដោយសារ ដឹងអ្នកម្តាយ ចូលចិត្ត របររកសុី ហ្សូរីដា បាន បង្កើតមុខរបរជូន តាមការសន្យា ហើយហាងកាហ្វេនេះ អាចនឹងជារបស់ អ្នកម្តាុយ ហ្សូរីដា ព្រោះមុននេះឃើញ អ្នកស្រីចេញ មកមើលហាងម្តងម្កាលដែរ មុនពេលបើកពេញលេញ។

យ៉ាងណាក៍ដោយ មហាជន មានការរីករាយក្រោយ ឃើញថា របរជំនួញនៅក្នុង ក្រុមគ្រួសារ ហ្សូរីដា មានការគាំទ្រ ពីមួយរបរទៅមួយរបរ។ រីឯហាងដ៍ថ្មីនេះ រំពឹងថា មានបងប្អូនជាច្រើន ទទួលការគាំទ្រ ពិសេសអ្នកនៅជ្រោយចង្វា តំបន់អភិវឌ្ឍ។ ចំពោះហ្សូរីដា វិញក៍ធ្វើអោយគេ ចាប់អារម្មណ៍ខ្លាំង ក្រោយបាន ចូលរួមសម្តែងថតបទចម្រៀង របស់ថ្នាក់ដឹកនាំ។ នេះជាការរំលឹកឡើងវិញ ពីការសម្តែងក្រោយខកខាន។

About The Author

ព័ត៌មានផ្សេងៗ