នោះធ្លាយបាត់ តារាចម្រៀង ឆន សុវណ្ណរាជ ទម្លាយមុខ សង្សាររបស់ខ្លួន ហើយប្រាប់អ្នកគាំទ្រថា…

Spread the love

តារាចម្រៀងឆនសុវណ្ណារាជធ្វើឲ្យមហាជនមានការចាប់អារម្មណ៏យ៉ាងខ្លាំងក្រោយពីលោកបង្ហាញភាពស្និទស្នាលជាមួយនារីដ៏ស្រស់ស្អាតម្នាក់ទាំងកណ្តាលរាត្រីថែមទាំងព្រលយពាក្យគួរឲ្យសង្ស័យទៀតផង។កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ យប់មិញនេះ តារាចម្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស លោក ឆន សុវណ្ណារាជ បានបង្ហាញមុខនារីស្រស់ស្អាតម្នាក់នៅលើគណនីហ្វេសប៊ុកធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាទាំងកណ្តាលរាត្រី មិនត្រឹមតែប៉ុណ្ណោះទេ លោកថែមទាំងសរសេរបញ្ជាក់បន្ថែមទៀតថា ឆ្លៀត ម្នាក់ៗរវល់រៀងខ្លួន មិនបាច់ប្រាប់គេ ។ ទាំងរូបភាពនិងសំណេរនេះហើយ ធ្វើឲ្យអ្នកគាំទ្រគាំងគ្រប់គ្នា ដោយម្នាក់ៗគិតថា លោក ឆន សុវណ្ណារាជ មានម្ចាស់បេះដូងហើយទើបតែពេលនេះហ៊ានបញ្ចេញមុខ រហូតដល់ហ្វេនៗខ្លះខំលួច Crush បែរជាខកបំណងអស់រលីងតែម្តង។

ជុំវិញរឿងរូបភាពនិងវីដេអូថើបកៀកកើយគ្នានេះបានធ្វើឲ្យអ្នកគាំទ្រកំពុងតែមានចម្ងល់ដោយអ្នកខ្លះបាននិយាយថាតើរឿងនេះជាការពិតឬជាការសម្តែងដើម្បីធ្វើឲ្យគ្រប់គ្នាជ្រួលច្របល់យល់ច្រឡំទេ? សម្រាប់ថ្ងៃនេះ ក្រុមអ្នកសារព័ត៏មានបានព្យាយាមទាក់ទងទៅលោកឆនសុវណ្ណារាជសួរដើម្បីបញ្ជាក់ជុំវិញរឿងនេះដែរតែលោកមិនទាន់ឆ្លើយតបត្រឡប់វិញ។បញ្ជាក់ផងដែរថាតារាចម្រៀងឆនសុវណ្ណារាជរហូតមកដល់ពេលនេះនៅមិនទាន់រកម្ចាស់បេះដូងឃើញនៅឡើយទេហើយក៏មិនទាន់មានដំណឹងថាលោកមានសង្សារដែរទើបតែពេលនេះលោកហាក់ប្លែកហ៊ានបញ្ចេញមុខនារីម្នាក់ដែលគ្រប់គ្នានៅមិនទាន់ដឹងថាជាអ្វីនិងគ្នាឲ្យប្រាកដនៅឡើយដែរតែប្រសិនបើលោកកំពុងតែមានមែនហើយព្យាយាមបង្ហាញនោះគឺជារឿងដ៏ល្អព្រោះលោកក៏កាន់តែមានវ័យច្រើនដែរហើយ៕

 

About The Author

ព័ត៌មានផ្សេងៗ