សង្រ្គាន អុីមភលភ្នំពេញ មកដល់ហេីយ ផ្អើល អស់អ្នកចោលភ្នែកមើលនៅតំបន់មាត់ទន្លេកោះពេជ្រ

Spread the love

កាលពីចុងសប្តាហ៍ មុននេះ Impulse Phnom Penh Sangkran បានកើតឡើង ដោយមានទាំងជួបជាមួយតារាល្បីៗជាច្រេីងរូប ញាំអាហារ រាំលេងកំសាន្ត ច្រៀងរាំជាមួយចង្វាក់ប្រពៃណីខ្មែរ រាំវង់ សារ៉ាវ៉ាន់ តាលុង ឡាលាវ កន្រ្ទឹម ជាដេីម ។លើសពីនោះគេឃើញមានកាចូលររួមសំដែងពីសំណាក់ សិល្បៈករ សិល្បៈ ការិនី ក្នុងសំលៀកបំពាក់ ប្រពៃណី ខ្មែរ ក្នុងសម័យទស្សវត្តន៍ ៦០ ចូលរួមកម្មវិធីសង្រ្គាន អុីមភលភ្នំពេញ ដោយឥតគិតថ្លៃ ព្រមទាំងបានទទួលនូវវត្ថុអនុស្សារីយ៍ ទៀតផង ។ កម្មវិធីក៏អាចធ្វេីតេស៍ឈាមក្នុងកម្មវិធីនេះបានដោយស្មគ្រ័ចិត្ត ដោយខាងក្រុមការងារមានជូនជាកាតទូរសព្ទ័និងថ្លៃធ្វេីដំណេីរសម្រាប់អ្នកធ្វេីតេស៍ឈាម។

លោកគង់ ប៊ុនថន ជាតារាសម្តែងនិងជាអ្នករៀបចំកម្មវិធី លើកឡើងថា លោកសូមថែ្លងអំណរ អរគុណយ៉ាងជ្រាវជ្រៅ ចំពោះវត្តមាន ភ្ញៀវ កិត្តិយស សិល្បៈ ករ សិល្បៈ ការិនី និងបងប្អូនសគមន៍ LGBTQI ទាំងអស់គ្នាដែលបានចូលរួមកម្មវិធីសង្រ្គាន Impusle Phnom phnom យ៉ាងច្រេីនកុះករ។ ក្នុងនាមខ្ញុំជាអ្នករៀបចំកម្មវិធីពិតជាមោទនភាព ចំពោះភាពជោគជ័យមួុយនេះ យេីងខ្ញុំនិងព្យាយាមរៀបចំកម្មវិធីអប់រំកំសាន្តសប្បាយបន្ថែមទៀតដេីម្បីរួមគ្នាក្នុងការទប់ស្តាត់និងបំបំបាត់អេដស៍ ព្រមទាំងការេីសអេីងក្រុម LGBTQI ក្នុងប្រទេសកម្ពុជារបស់យេីង។ សូមអគុណ សូមថែ្លងអំណរ គុណ។វត្តមានតារាចូលរួម មាន ព្រះអាទិត្យ ស្រីពៅ មុខឈើ យេរយេរ អ៊ុក ដារ៉េត កញ្ញា ជ្រូកព្រៃ សុឹម សុវណ្ណដុឡា អៀម សុខា សុខ ពិសីកូពី និងតារាច្រើនទៀត។

About The Author

ព័ត៌មានផ្សេងៗ