បវរកញ្ញា បង្អួតសម្រស់ គ្រឿងពេជ្រ លើកម្រាលព្រំក្រហម ដែលឧបត្ថម្ភដោយ ហាងមាសពេជ្រ CSNJ
រាជធានី ភ្នំពេញ ៖ បណ្តាបវរកញ្ញាលំដាប់កំពូល ៗ និងតារាបង្ហាញម៉ូដបវរកញ្ញា ភេទទី ៣ ក៏ដូចជាបុរសឯករបស់កម្ពុជា ជាច្រើនដួងរាប់មិនអស់បានមកផ្តុំ គ្នាបង្ហាញរាង អួតសម្រស់ផ្អើលអស់ភ្នែកអ្នកចោមរោម ។ ម្នាក់ៗបានផ្តើមចាប់គូគ្នាដើរលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមមកដោយលម្អគ្រឿងពេជ្រ ដែលឧបត្ថម្ភដោយហាងពេជ្រ SCNj ។ ក្នុងនោះក៏មាន វត្តមានបវរកញ្ញាចក្រវាឡកម្ពុជាប៉ុន្មាន ជំនាន់បានចាយសម្រស់លើឆាកមិនអន់ឡើយ ។
មហាជនដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺស្រីស្អាតចក្រវាឡកម្ពុជាឆ្នាំខុសៗគ្នាបានមកឡើងឆាកដើរកាច់រាងលម្អគ្រឿងពេជ្រ របស់ហាងពេជ្រ CSNJ យ៉ាង ប្រសេចប្រសាច ពេញឆាក ។ ហើយបវរកញ្ញា ដែលទស្សនិកជនស្គាល់ច្បាស់ជានា រីកំពូលសម្រស់មានដូចជា ៖ កញ្ញា រឿន ណាត , កញ្ញា សំណាង អេលីណា , កញ្ញា រ៉េតសារីតា ,កញ្ញា ងិន ម៉ារ៉ា ឌី , កញ្ញា ឆន ស្រីណេត , កញ្ញា ជាចារិនី , កញ្ញ ថោង ម៉ាឡា និង បវរកញ្ញា ផ្សេងៗទៀតដែលគ្រោងគ្រឿងអលង្ការពេជ្រ ហើយក្នុងនោះក៏លេចមុខតារាសម្តែង លោកអ៊ែតវីន ក៏បានមកដើរបង្ហាញរាងយ៉ាងក្រឡឺមរឹតតែកក្រើកផងដែរ ។
លោកចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ បានអោយដឹងថា លោកឧបត្ថម្ភក្នងកម្មវិធីនេះ លោកចង់លើកស្ទួយ វិស័យបវរកញ្ញាខ្មែរ អោយរីកចំរើន មានមុខមាត់លើឆាកអន្តរជាតិ និងចង់អោយបរទេស ស្គាល់ពីតម្លៃត្បូងរតនៈគីរីរបស់ខ្មែរ អោយគេស្គាល់កាន់តែច្រើន ម្យ៉ាង នេះ ជា ឱកាស មក ជួបជុំ គ្មា ដើម្បី ជប់លៀង សាទរ ដល់ ឱកាស បុណ្យចូលឆ្នាំថ្មីរបស់ខ្មែរយើងផងដែរ ។