ទើបទម្លាយថាមានម្ចាស់បេះដូង ពេលនេះ មាន សូនីតា ប្រកាសបែបនេះសង្ស័យជិតមានដំណឹងល្អ…

Spread the love

ពិតណាស់ កាលពីមួយរយៈមុនកន្លងទៅ ក្រោយចាយជីវិត Single យ៉ាងរីករាយ ស្រាប់តែនៅថ្ងៃទិវានៃក្តីស្រឡាញ់ កញ្ញា មាន សូនីតា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏ព្រោះនាងបានបង្ហោះរូបភាពកាន់បាច់ផ្កាកុលាបពណ៌ក្រហមយ៉ាងធំ ព្រមទាំងបញ្ចេញស្នាមញញឹមដ៏រ៉ូមែនទិក អមនឹងសារមួយឃ្លាបញ្ជាក់ឱ្យដឹងថានាងមានម្ចាស់បេះដូងហើយ។

ដោយឡែក ក្រោយធ្វើការបង្ហាញជាសាធារណៈថាមានម្ចាស់ចិត្តបែបនេះហើយ ថ្មីៗនេះ កញ្ញា មាន សូនីតា កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល និងមានការរំភើបចិត្តសាទរចំពោះនាង ក្រោយពីបានឃើញកញ្ញាបង្ហោះវីដេអូមួយជាមួយនឹងអ្នកនាង សារ៉ាយ សក្ខណា ដែលនាងបានស្រែកប្រកាសត្រង់ៗជាមួយនឹងក្ដីរំភើបថានាងជិតមានប្ដីហើយ ដែលបង្ហាញឱ្យដឹងថានាងនឹងអាចមានដំណឹងល្អចូលរោងជ័យឆាប់ៗខាងមុខនេះ។វីដេអូនេះដែរ ក្រោយបង្ហោះលើបណ្ដាញសង្គមភ្លាម កំពុងត្រូវបានមហាជនអ្នកគាំទ្ររបស់តារាស្រីរូបនេះ ធ្វើការចែករំលែកភ្ជាប់ជាមួយអារម្មណ៍រំភើបចិត្តជំនួសនាងព្រមទាំងមានពាក្យជូនពរជាច្រើនដល់រូបនាងឱ្យឆាប់មានថ្ងៃល្អសម្រេចក្ដីស្រមៃនៃជីវិតគូផងដែរ៕

About The Author

ព័ត៌មានផ្សេងៗ