កក្រើកអ្នកចូលរួម ! សង្ក្រានគ្រួសារកក់ក្តៅសប្បាយកប់ជាមួយការលេងល្បែងប្រជាប្រិយរាំលេង កម្សាន្តនិងការចាប់រង្វាន់រថយន្តព្រូស

Spread the love

ភ្នំពេញ:កាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០២២ម្សិល មិញនៅភូមិគ្រឹះរបស់លោកឧកញ៉ា អ៊ុច សម្បត្តិនិ ងលោកជំទាវ ហ៊ឹម សុភ័ក្រ្ត បានប្រកាសរៀបចំធ្វើពិធីសង្ក្រានគ្រួសារកក់ក្តៅដើម្បីអបអរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ពិធីនេះគឺមានការជួបជុំជាមួយតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅជាង១០០នាក់និងតា រាសិល្ប:មួយចំនួនដោយមានការច្រៀងរាំកម្សាន្តសប្បាយព្រមទាំងការលេងល្បែងប្រជាប្រិយដូច ជា,ចោលឈូង ,បោះអង្គុញ ,ទាញព្រាត,លាក់ក ន្សែង,ដណ្តើមស្លឹកឈើ,វាយក្អមនិងល្បែងប្រជា ប្រិយខ្មែរជាច្រើនទៀត។

ក្រៅពីនេះក៏មានការបរិភោគអាហារសាមគ្គីជួបជុំតំ ណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅក្នុងប រិយាកាសសប្បាយរីករាយផងដែរ។កាន់តែពិសេសថែមទៀតនោះគឺមានការចាប់នូវរង្វាន់ផ្សងសំណាងយករថយន្តព្រូសចំនួន១គ្រឿងនិងម៉ូតូស្គូបពីចំនួន ១គ្រឿងព្រមទាំងរង្វាន់ផ្សេងៗទៀត។ក្នុងការចាប់ឆ្នោតឃើញថារង្វាន់ធំរថយន្តព្រូសបានទៅលើតំណាងចែកចាយឈ្មោះ ស្រីនិច មកពីខាងស្រុកស្វាយជ្រុំខេត្តស្វាយរៀង។អ្នកឈ្នះរង្វាន់រូបនេះបានបង្ហាញអារម្មណ៍រំភើបផងជាមួយរង្វាន់ដ៏ធំនេះ៕

About The Author

ព័ត៌មានផ្សេងៗ