បទចម្រៀង Cover “ផ្លូវណាទៅផ្ទះម៉ែក្មេក” បកស្រាយដោយមាស នីតាកំពុងមានអ្នកទស្សនាជិត១៧លានដង ស្រាប់តែម្ចាស់ឆាណែលត្រូវលុបភ្លាមៗដោយសារតែមូលហេតុនេះ
បទចម្រៀងមួយបទដែលមានចំណងជើងថា «ផ្លូវណាទៅផ្ទះម៉ែក្មេង» កំពុងមានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងពីសំណាក់មជ្ឈដ្ឋានមហាជនគ្រប់វ័យដែលម្ចាស់បទដើមគឺខាងផលិតកម្មHBProductionតែបទនេះត្រូវបានគេយកទៅច្រៀងឡើងវិញយ៉ាងច្រើនផងដែរ។ក្នុងនោះក៏មានការCoverដោយកញ្ញាមាសនីតាក្នុងឆានែលចម្រៀងណែងណង ដែលបទចម្រៀងមួយបទនេះកំពុងតែល្បី និងមានអ្នកទស្សនា View ដល់ទៅជិត ១៧ លានដងហើយ តែអ្វីដែលភ្ញាក់ផ្អើលនោះគឺ ម្ចាស់ឆានែលបានសម្រេចលុបចេញពីយូធូបក្រុមចម្រៀង ណែងណង ភ្លាមៗ កាលពីថ្ងៃម្សិលមិញនេះហើយ។
ចំពោះមូលហេតុដែលត្រូវលុបវិញគឺដោយសារតែមានការស្នើរសុំពីខាងផលិតកម្ម ធ្វើឲ្យតារាចម្រៀងស្រីម្នាក់ដែលមានឈ្មោះ មាស នីតា បានសម្តែងការសោកស្តាយបន្ទាប់ពីមានការស្នើឲ្យលុបចេញវិញនៅ Cover បទចម្រៀងខាងលើនេះ។មាស នីតា បានបង្ហោះឲ្យដឹងថា៖ សុំទោសបងប្អូនទាំងអស់គ្នា ដែលមិនបានតបឆាតណាពីបញ្ហាមួយនេះ។ ខ្ញុំសោកស្តាយដែលដែលមានការស្នើរឲ្យលុបបទនេះចេញពី Channel YouTube : Neng Norng Music ដែលមាន View ទៅដល់ ១៦ លាន( ផ្លូវណាទៅផ្ទះម៉ែក្មេក )ដែលនាងខ្ញុំច្រៀងទ្បើងវិញតែនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទទួលនៅអ្វីដែលថ្មីពីនាងខ្ញុំ។តារាស្រីរូបនេះបន្ថែមថា នាងខ្ញុំនឹងឈប់ច្រៀង Cover ចាប់ពីពេលនេះតទៅ។
អរគុណបងប្អូនទាំងអស់គ្នា សម្រាប់ការស្រលាញ់សំឡេង និងកាយវិការរបស់នាងខ្ញុំ។ ចែសារ៉ុង សន្យានឹងនាំបងប្អូនទាំងអស់គ្នាទទួលនៅអ្វីដែលថ្មីៗអរគុណសម្រាប់ការដែលស្រលាញ់រូបនាងខ្ញុំកន្លងមក។ជាមួយគ្នានេះដែរលោកហួរចៃដែលជាអ្នកដឹងនាំសម្ដែងក៏បានប្រកាសជូនដំណឹងដល់មហាជនអ្នកគាំទ្រនៅលើបណ្ដាញសង្គមហ្វេបុកកាលពីថ្ងៃម្សិលមិញនេះថា៖«ក្នុងនាមខ្ញុំបាទលោកហួរចៃជាថ្នាក់ដឹកនាំរបស់ក្រុមចម្រៀងតូចតាចគឺក្រុមចម្រៀងណែងណងមានការសោកស្តាយជាខ្លាំងសម្រាប់បទCover”ផ្លូវណាទៅផ្ទះម៉ែក្មេក”ដែលមានចំនួនមើលទៅដល់ជិត១៦លានដងត្រូវបានលុបចោល។ខ្ញុំសន្យាថាខ្ញុំនឹងធ្វើឱ្យផ្ទះណែងណងនេះនឹងក្លាយជាផលិតកម្ម»។លោកក៏បានបន្តបង្ហោះមួយសារទៀតថា«ខ្ញុំសូមសំណូមពរដល់អ្នកសិល្បៈទាំងអស់ថាឈប់ធ្វើបទCoverទៀតទៅកុំឱ្យមានបញ្ហាដូចខ្ញុំពេលនេះ។អរគុណសម្រាប់ការស្រលាញ់របស់អ្នកទាំងអស់គ្នា។