ចេញហើយបទ«ចូលឆ្នាំទៅវត្តឯកភ្នំ» MV ចម្រៀងរាំវង់ អបអរពិធីចូលឆ្នាំ ក្រោមទឹកដម សំឡេង លោក ជិន វឌ្ឍនា និង មាស លក្ខិណា
ដូចការគ្រោងទុក ចម្រៀង អបអរពិធីបុណ្យ ចូលឆ្នាំខ្មែរ ក្រោមការដឹកនាំសម្តែង និងចំណាយ របស់អ្នកនាង មាស លក្ខិណា បានចេញជាផ្លូវការហើយ ក្រោយពេលសម្រិតសម្រាំង យ៉ាងយកចិត្តទុកដាក់ពីក្រុមការងារ។ ចម្រៀងនេះ តាមការព្យាករណ៍ពីក្រុម លោកគ្រូៗ ដ៍មានជំនាញ លើកឡើងថាពិតជាមានការចាប់អារម្មណ៍ ព្រោះអ្នកចម្រៀង សុទ្ឋតែឆ្អិនផ្នែកលើកដាក់សំឡេង និងបទពិសោធន៍។បទថ្មីក្រោមចំណងជើងថា «ចូលឆ្នាំទៅវត្តឯកភ្នំ» នេះក្រៅពីមានការច្រៀង រាំចង្វាក់រាំវង់ ក៍រំលេចនូវ ការយកល្បែង ប្រជាប្រិយខ្មែរ មួយចំនួនផងដែរ ដើម្បីលើកស្ទួយមរតកដូនតា ជំនាន់មុនបន្សល់ទុុក។ នេះជាការអបអរទទួលយក នូវអំណរឆ្នាំថ្មីនហើយ២ឆ្នាំមក ហើយកម្ពុជាខកខាន ជុំគ្នា រាំលេងកម្សាន្ត បុណ្យចូលឆ្នាំ ព្រោះ វិបត្តិ កូវីដ១៩។
លោកគ្រូ អ៊ុក សំអាត និង លោក គ្រូ ម៉ៃ វឌ្ឍនា បានលើកឡើងថា លោកទាំង២ ពិតជារីករាយ ដែលបានឃើញស្នាដៃ ចម្រៀង ច្រៀងរួមគ្នា រវាង ជិន វឌ្ឍនា និង មាស លក្ខិណា ដោយសារ២ដួងនេះ ជាតារាមានបទពិសោធន៍ស្រាប់ ហើយងាកមក កសាងស្នាដៃថ្មីៗទៀតលើ វិស័យចម្រៀង មិនថាតែបទចូលឆ្នាំនោះទេ។ យើង ក៍ត្រៀមបង្ហាញបទផ្សេងៗទៀតតាមផែនការដែលគ្រោងទុកជូនមិត្តអ្នកស្តាប់ផងដែរ។អ្នកនាង មាស លក្ខិណា ជាតារាចម្រៀង មនោសញ្ចេតនា ប្រកបដោយទឹកដមសំឡេងពិរោះ ហើយ ចូលចិត្តរាល់ការច្រៀងបទពីដើមមរតក។ អ្នកនាងនៅតែទទួលបាមភាពល្បីល្បាញ ដោយសារបន្តការងារសិល្បៈ និង មានត្រៀមបទមួយចំនួនទៀត បែប Original song ហើយក៍មានការជួយនិពន្ឋពីលោក គ្រូ អ៊ុក សំអាត ដែលជាកវីជើងចាស់ ធ្លាប់និពន្ឋ អោយ លោក សុិន សុីសាមុត រស់ សេរីសុទ្ឋា។ អ្នកនាងនៅតែមានទឹកដមសំឡេងល្អ ហើយបានចូលរួមលើកស្ទួយ វប្បធម៌ខ្មែរច្រើនមកហើយ។ លើសពីនេះការតុបតែងបែបបុរាណ ដូចតារាជើងចាស់ វិជ្ជរ៉ា ដានី។